ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបន្តយុទ្ធនាការចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានភូមិ សង្កាត់នៃខណ្ឌទាំង១៤គិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ

23

ភ្នំពេញ៖អនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅរសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងខណ្ឌដោយមានកិច្ចសហការពីកងពលតូចលេខ៧០ហៅ«ង៧០ »បានចុះបាញ់ថ្នាំសម្លាប់មូល នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានដូចខាងក្រោមបានចំនួន ០៨ភូមិ:១.ភូមិថ្នល់បំបែក ២.ភូមិព្រៃព្រីងខាងត្បូង 2៣.ភូមិព្រៃជីសាក់ ៤.ភូមិត្រពាំងពោធិ ៥.ភូមិព្រៃស្វាយ ៦.ភូមិអូដឹម ៧.ភូមិអង្កែវ ៨.ភូមិអង្គក្រុមការងារបានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូសនៅវេលាម៉ោង ១៨:៣០យប់។
   ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាល នៃគណអភិបាលខណ្ឌសែនសុខ និងមានកិច្ចសហការពី មន្រ្តីរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកងពលតូចលេខ៧១១ បានចុះបាញ់ថ្នាំសម្លាប់មូស នៅសង្កាត់គោកឃ្លាង ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានសរុបចំនួន ០៦ទីតាំង រួមមានដូចខាងក្រោម ៖១- ភូមិរោងចក្រ១ បានចំនួន០១ផ្លូវ២- ភូមិរោងចក្រ បានចំនួន០១ផ្លូវ៣- ភូមិដីថ្មី បានចំនួន០៤ ផ្លូវ៤- ភូមិដំណាក់ បានចំនួន០៣ផ្លូវ    ៥-ភូមិគោកឃ្លាង បានចំនួន០៣ ផ្លូវ៦-ភូមិត្រពាំងស្វាយ បានចំនួន ០២ ផ្លូវ ។
ខណ្ឌមានជ័យ៖រដ្ឋបាលខណ្ឌមានជ័យដឹកនាំដោយលោកសេង គន្ធ អភិបាលខណ្ឌមានជ័យឱ្យដឹងពីកម្លាំងខណ្ឌសហការជាមួយកងពលតូចលេខ៧០ (ង70) ធ្វើសកម្មភាពយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងមានជ័យទី២ ត្រូវ និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៤:០០នាទីរដ្ឋបាលសាលាសង្កាត់ស្ទឹងមានជ័យទី២ បើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់សត្វមូសដើម្បីការពារជម្ងឺគ្រុនឈាម (ទាំង៩ភូមិ )។កម្លាំងចូលរួមមាន កម្លាំង(ង៧១១) សរុប ៣ នាក់កម្លាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៤នាក់ក្រុមទី១ដឹកនាំដោយលោក សេង សុធីវ៉ាន់ថា ចៅសង្កាត់រងទី១បាញ់ចំនួន ៥ ភូមិ និងក្រុមទី២ដឹកនាំដោយលោក ហុឹម ហៃ និងប្រជាការពារសង្កាត់បាញ់ចំនួន ៤ ភូមិកម្លាំងសង្កាត់ចំនួន ១០ នាក់ភូមិសរុបចំនួន ១៥ នាក់ ប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំ ចំនួន ២ គ្រឿងចំណុចចាប់ផ្ដើមពីភូមិ 
១/ ភូមិប្រាំ   ២/ ភូមិភ្នាត៣/ ភូមិព្រែកទាល់
៤/  ភូមិព្រែកទាល់១ ៥/ ភូមិដំណាក់ធំ៦/ ភូមិភូមិដំណាក់ធំ១៧/ ភូមិដំណាក់ធំ៤៨/ ភូមិឬស្សី៩/ភូមិឬស្សី ៣ លទ្ធផល នៃការចុះបាញ់ សរុបខ្នងផ្ទះ ៩១០ ខ្នងផ្ទះបញ្ចប់ត្រឹមវេលាម៉ោង ៩:០០នាទី។
ចំណែកសង្កាត់ស្ទឹងមានជយ័ទី3 ការចុះបាញ់ថ្នាំនមានការចូលរួមសហការជាមួយនឹងក្រុមបាញ់ថ្នាំ ODបាសាក់ និងកងពលតូចលេខ៧០ (ង70) មណ្ឌលសុខភាពស្ទឹងមានជយ័បានចំនួន 6 ភូមិដោយចាប់ផ្ដើមពីម៉ោង 4និង:30 នាទីនិងបញ្ចប់នៅម៉ោង 8:35 នាទីយប់។
ខណ្ឌច្បារអំពៅនាថ្ងៃទី១៦ខែមករា ឆ្នាំ២០២៥
រដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបញ្ជាក់ថាកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅបានបន្តចុះបាញ់ថ្នាំសម្លាប់សត្វមូស នៅសង្កាត់ព្រែកឯងមាន៤ទីតាំង. ទី១មត្តេយ្យតាព្រហ្ម.២ផ្ទះប្រជាពលេដ្ឋភូមិតាព្រហ្ម.៣មត្តេយ្យទូលតាចាន់.៤សាលាវិទ្យាល័យព្រែកឯង ។
គួរបញ្ជាក់ថា៖សម្រាប់កម្លាំងកងពលពលតូចលេខ៧០
(ង៧០)សហការជាមួយអាជ្ញាធរខណ្ឌនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានខណ្ឌចំនួន៧មានខណ្ឌមានជ័យ, ខណ្ឌសែន សុខ, ខណ្ឌពោធិ សែនជ័យ,ខណ្ឌឬស្សីកែវ,ខណ្ឌទួលគោក, ខណ្ឌបឹងកេងកងនិងខណ្ឌដូនពេញ។ក៏ប៉ុន្តែសម្រាប់ខណ្ឌទាំង៧ផ្សេងៗទៀតកម្លាំងរបស់ខណ្ឌនិមួយៗនៅបន្តបាញ់ថ្នាំរាល់ថ្ងៃដដែលទោះបីអត់ទាន់មានការសហការជាមួយកងពលតូចលេខ៧០ (ង70) ក្ដី៕

អត្ថបទដែលជាប់ទាក់ទង