ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បានចោរឆក់កាបូប២នាក់តាមរយះប្រព័ន្ធជី.ភី.អេស

65

ភ្នំពេញៈចោរឆក់កាបូប២នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិស ចុះស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនតាមរយះប្រព័ន្ធជី.ភី.អេស បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប ពីពីជនរងគ្រោះបានសម្រេច កាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨កន្លងមកនេះ។

លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបាន អោយដឹងនៅពនរឹកថ្ងៃទី០១ខែធ្នូនេះ ដោយស្តីពីលទ្ទផលស្រាវជ្រាវបង្ក្រាប ជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ។កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះនៅ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចភូមិលូ សង្កតា់ស្វាយប៉ាក ខណ្ឌឫស្សីកែវដោយមានករណីឆក់យកកាបូប បង្កឡើងដោយជនសង្ស័ចំនួន០២នាក់
១_ ឈ្មោះ លី រ៉ាហ្សាគីរីនភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះលេខ៤២ ផ្លូវលេខ៩ ក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ មុខរបរនៅផ្ទះ (ឃាត់ខ្លួន)
មានសារធាតុញៀននិងទី
២_ ឈ្មោះ រ៉ា ដាវីត ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ក្រុម៥ ភូមិខ.១ សង្កាត់ច្រាំចំរេះ២ មុខរបរ នៅផ្ទះ (ឃាត់ខ្លួន)មានសារធាតុញៀន។
ចំណែកជនរងគ្រោះឈ្មោះ សំ សូម៉ាណែត ភេទស្រី អាយុ២៩ឆ្នាំ ទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវមុខរបរលក់ដូរ ។
សមត្ថកិច្ចដកហូតម៉ូតូម៉ាក ស៊ូរូស០១គឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពញ ១BY ១២៦៣
លោកអធិការបន្តទៀតថា នាមុនពេលកើតហេតុវេលា ម៉ោងខាងលើ ជនរងគ្រោះគាត់បានធ្វើដំណើរទិសដៅពីត្បូងទៅជើង ។ លុះដល់ចំណុចកើតហេតុ ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបតែម្តង រួចជិះគេចខ្លួនបាត់ហើយជនរងគ្រោះ មិនបានមកដាក់ពាក្យបណ្តឹងទេ ។ លុះដល់ព្រឹកឡើងថ្ងៃទី៣០ ខែវិច្ឆិកា ២០១៨ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ។ ដោយទូរស័ព្ទជនរងគ្រោះជាប់ ប្រព័ន្ធជី.ភី.អេស កំលាំងយើងបានធ្វើការស្រាវជ្រាវរហូត ឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចសង្កាត់ច្រាំងចំរេះ២ វេលាម៉ោង២ក្នុងថ្ងៃ ខែ ឆ្នាំដដែល ។
នៅចំពោះមុខ កំលាំងជំនាញកំពុងក៍សាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង