ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មៀច សុខរ៉ា និង អ្នកប្រដាល់ថៃកេង កាត់នរណាជាម្ចាស់ខ្សែក្រវាត់ ?

119

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz លើសង្វៀនអាស៊ីអាគ្នេយ៍ឈានមក ដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយនៅ រសៀលថ្ងៃទី២ធ្នូនេះ ។

​អ្នកប្រដាល់កម្ពុជាមៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យត្រូវតស៊ូជា មួយអ្នកប្រដាល់ថៃកេង កាត់ ។កេង កាត់៤
ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះ ឈ្នះទាំង៤ប្រកួតចំពោះមៀច សុខរ៉ាវិញ៤ប្រកួតរបស់គេឈ្នះ២ប្រកួត និង ចាញ់២ប្រកួត ។សុខរ៉ាបានឡើងមកវគ្គផ្ដាច់ព្រ័ត្រនេះទាំងប្រផិតប្រផើយជាទីបំផុត ។
​ការប្រកួតផ្ដាច់ព្រ័ត្របែបនេះគេជឿថាសុខរ៉ាប្រាកដជាមានអ្វីថ្មី ឯ កេង កាត់ក៏ទំនងជាមិនធ្វេសប្រហែសដែរ
ព្រោះនេះជាការប្រកួតដ៏សំខាន់ ព្រោះជើងឯកបាន៥.០០០ដុល្លារ ឯជើងឯករងបាន៣.០០០ដុល្លារគឺខុសគ្នា២.០០០ដុល្លារឯណោះ ។សូមបញ្ជាក់ថាកាលជួបគ្នាក្នុងវគ្គសន្សំពិន្ទុសុខរ៉ាសន្លប់ ដោយសារជង្គង់កេង កាត់នៅទឹកទី២ ។

​សុខរ៉ាមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥៤ដង ចាញ់៩ដង និងស្មើពិន្ទុ១ ដង ។ចំពោះកេង កាត់វិញគេមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៩៤ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ។រវាងអ្នកប្រដាល់ទាំង២រូបនេះនរណាក្លាយជា
ម្ចាស់ខ្សែក្រវាត់ ?

​ចំពោះគូប្រកួតអមនោះសៀវ ង៉ុយសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជា មួយអ្នកប្រដាល់ថៃប៉ិប ស៊ី(Pep Sy)ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៥៧គីឡូក្រាម ។

​សៀវ ង៉ុយប៉ុន្មានឆ្នាំចុងក្រោយនេះគេស្រុតចុះច្រើន ឯ ប៉ិប ស៊ីគេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបដែរ ។សៀវ ង៉ុយមានប្រវត្តិ ប្រកួតចំនួន៩៥ដង ឈ្នះ៨០ដង ចាញ់១១ដងនិងស្មើពិន្ទុ៤ដង ។ចំពោះប៉ិប ស៊ីវិញគេមានប្រវត្តិប្រកួតចំនួន៥៨ដងឈ្នះ៥២ដង ចាញ់៦ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទដែលជាប់ទាក់ទង