ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាងសំណង់ម្នាក់ត្រូវបានឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអាយុ ១៥ ឆ្នាំ

60

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា កម្លាំងអធុការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានឃាត់ខ្លួនបុរសម្នាក់ ពីបទ រំលោភសេពសន្ថវៈ នៅចំណុច ក្នុងព្រៃផ្លូវលំខាងក្រោយរបងខាងក្រៅ តំបន់សេដ្ឋកិច្ចពិសេសខេត្ត ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ជនរងគ្រោះឈ្មោះ គ ស ន ភេទស្រី អាយុ ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ នា ណាត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាកម្មករសំណង់ បាននាំជនរងគ្រោះ យកទៅរំលោភ នៅតាំងកើតហេតុខាងលើ ។
ក្រោយពីបានទទួលបណ្តឹង ពីម្តាយជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងកំពុងបំពេញសំណុំរឿង ៕

អត្ថបទដែលជាប់ទាក់ទង