ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន កោតសរសើររោងចក្រស្រាបៀរកម្ពុជា ជាស្នាដៃរបស់ខ្មែរពិត

49


រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ ចំពោះរោងចក្រស្រាបៀរកម្ពុជា ដែលបង្កើតឡើងដោយស្នាដៃ និងធ្វើឡើងដោយក្រុមរបស់ខ្មែរ និងដឹកនាំដោយកូនខ្មែរពិតៗ និងបានជួយផ្តល់ឱកាស ការងារឲ្យកូនខ្មែរមានការងារធ្វើបន្ថែមទៀត។
ក្នុងកម្មវិធី ស្វាគមន៏អ្នកសារព័ត៌មាន នៅរោងចក្រស្រាបៀរកម្ពុជា កាលពីល្ងាចថ្ងៃទី ៣០វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន មានប្រសាសន៏ថា ក្រុមហ៊ុនជីបម៉ុងគ្រុប គឺជាក្រុមហ៊ុនធំនិងមានឈ្មោះល្បី។តែទន្ទឹមនេះ យើងឃើញ ថា គឺរោងចក្រស្រាបៀរកម្ពុជានេះ ជារោងចក្ររបស់ខ្មែរយើងសុទ្ធសាទ និងមានតែមួយថែម ទៀត ។
ឯកឧត្តម រដ្ឋមន្រ្តីបន្តថា រោងចក្រស្រាបៀរកម្ពុជា មិនមែនគ្រាន់តែជាស្នាដៃរបស់កូនខ្មែរ និង ដឹក នាំដោយខ្មែរប៉ុណ្ណោះទេ គឺមានឈ្មោះល្បី និងទទួលបានជោគជ័យបន្ថែមទៀត ។ពិសេសរោង ចក្រស្រាបៀរកម្ពុជា ដែលជាស្នាដៃរបស់កូនខ្មែរនេះ ថែមទាំងបានផ្តល់ឱកាសការងារឲ្យកូន ខ្មែរ មានការងារធ្វើ បានគ្រប់ផ្នែក ដើម្បី បង្កើនចំណូលទ្រទ្រង់ជីវភាពជូនដល់សហគមន៏នៅជុំវិញ និងបានជួយបណ្តុះបណ្តាលចំណេះដឹង ដល់កូនខ្មែរជំនាន់ក្រោយជាបន្តបន្ទាប់។
ឯកឧត្តម បានបញ្ជាក់ថា យើងបានឃើញថាក្រុមហ៊ុនជីបម៉ុងបានជួយសង្គមច្រើន ជាពិសេសឯកឧត្តមសប្បាយចិត្ត ដោយមានរោងចក្រស្រាបៀរមួយជាតិដែលខ្មែរយើងជាអ្នកធ្វើ និងមានខ្មែរច្រើន។ យើងត្រូវ បណ្តុះបណ្តាលជាងម៉ាស៊ីន បណ្តុះបណ្តាលក្រុមឃ្លាំង អ្នកដឹកជញ្ជូន និងត្រូវការអ្នកផ្នែកគីមីទៀត ដោយសារ ឥឡូវខ្មែរយើងមានសាលាគីមី ថ្ងៃក្រោយ ឲ្យយុវជនខ្មែរបានការសិក្សារៀនសូត្រ ព្រោះមុខវិជ្ជាគីមីវិទ្យាជាការសំខាន់។

តំណាងក្រុមហ៊ុន ស្រាបៀរកម្ពុជាបានបញ្ជាក់ថា៖ ស្រាបៀរកម្ពុជាបានបង្កើតឡើងនៅឆ្នាំ២០០៩ ។ ស្រាបៀរកម្ពុជ បានចូលរួមចំណែកបរិច្ឆាកជួយសង្គម មានមូនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា សមរភូមិមុខ ឧបត្ថម្ភជាបង់អង្គុយ នៅតាមសាលា មានអាហាររូបការណ៏ជួយនិស្សិត មានរថយន្តពន្លត់អគ្គីភ័យជាដើម។
សូមបញ្ជាក់ថា៖ នេះជាឆ្នាំទី២ហើយ ដែលរោងចក្រស្រាបៀរកម្ពុជា បានអញ្ជើញ អ្នកសារព័ត៌ជួបជុំគ្នា ដើម្បី បង្កើនភាពស្និតស្នាលបានស្គាល់គ្នាកាន់តែច្រើន និងបានស្គាល់អំពី ស្នាដៃនៃផលិតផលរបស់ខ្មែរពិតបាកដ៕ 01 12 18 អត្ថបទ អ៊ួង វុធ

អត្ថបទដែលជាប់ទាក់ទង