ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុន ឌីម៉ាលេចមុខទៀតហើយ

134

​ភ្នំពេញ:ម្ចាស់មេដាយមាសស៊ីហ្គេមខូណ ដិម៉ា ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងបង្ហាញខ្លួនលើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ដើម្បីប្រកួត ជាមួយអ្នកប្រដាល់ថៃយុគ ភីត(Yoik Phit) ។

​អ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ ឌីម៉ាដែលពេលនេះគេត្រៀមខ្លួន ដើម្បីទទួលគូប្រកួតថ្មីមួយរូបទៀតដែល គេពុំធ្លាប់ស្គាល់នោះ បាននិយាយថានេះជានការប្រកួតដ៏ជក់ចិត្តមួយ ។គេមិន
ហ៊ានមើលស្រាលគូប្រកួតនោះទេ ព្រោះគូប្រកួតរបស់គេក៏គេ ខិតខំហ្វឹកហាត់ ឯ រូបគេក៏ខិតខំហ្វឹកហាត់ដែរ ។

​បើតាមលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមក ប្រកួតនៅសង្វៀន អាស៊ីអាគ្នេយ៍នោះ បាននិយាយថា លោកពុំធ្លាប់បានមើលការប្រកួតរបស់យុគ ភីតនោះទេតែគ្រូបង្វឹក និងម្ចាស់ក្លិបរបស់គេប្រាប់លោកថាអ្នកប្រដាល់
រូបនេះមិនខ្សោយទេ ។នៅស្រុកថៃគេស្គាល់ឌីម៉ាហេតុនេះ គូប្រកួតរបស់ឌីម៉ាត្រូវតែ ប្រហាក់ប្រហែលគ្នា ។

​ឌីមានមានប្រវត្តិប្រកួតចំនួន១០១ដង ឈ្នះ៨៧ដង ចាញ់១២ដង និងស្មើពិន្ទុ ២ ដង ។ចំពោះអ្នកប្រដាល់ថៃយុគ ភីតវិញគេមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៧ដង និង ចាញ់១១ ដង ។នេះជាការងារធ្ងន់មួយទៀត សម្រាប់ឌី
ម៉ាតើគេមានសមត្ថភាព ដណ្ដើមជ័យជំនះបានឬទេ ?

អត្ថបទដែលជាប់ទាក់ទង