ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវថ្មើរជើងជាទស្សនៈវិស័យបន្ត របស់រដ្ឋបាលរាជធានីនឹងខិតខំព្យាយាមរិះរកនូវកម្មវិធីកម្សាន្តថ្មីៗ និងការរៀបចំស្តង់លក់ផលិតផលឱ្យបានកាន់តែស្អាត មានរៀបរៀបរយល្អជាងសព្វថ្ងៃនេះ

39

ភ្នំពេញ៖ សំរាប់ផ្លូវថ្មើរជើង (Walk Street) ជាទស្សនៈវិស័យបន្ត របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំព្យាយាមរិះរកនូវកម្មវិធីកម្សាន្តថ្មីៗ និងការរៀបចំស្តង់លក់ផលិតផលឱ្យបានកាន់តែស្អាត មានរៀបរៀបរយល្អជាងសព្វថ្ងៃនេះថែមទៀត។
លោកស្រីដោ សម្ផស្សនាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១មិនានេះថា៖ ក្នុងរយៈពេលជាង១ខែនេះ ផ្លូវថ្មើជើង ទទូលបានការសាទរពីគ្រប់មជ្ឍដ្ឋាន ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួនភ្ញៀវបានចូលមកលេងកើនឡើងពី១សប្តាហ៍ទៅ១សប្តាហ៍។ ពួកគាត់បានមកលេងប្រកបដោយទឹកមុខញញឹម រីករាយ ព្រមទាំងបានចូលរួមលេងកម្សាន្តថែមទៀតផង។ជាមធ្យមក្នុងមួយថ្ងៃ មានភ្ញៀវមកលេងចន្លោះ ៣-៤ម៉ឺននាក់ ហើយថ្ងៃខ្លះអាចច្រើនជាងនេះដែរ។
លោកស្រីដោ សម្ផស្ស បានបញ្ជាក់ផងដែរថា៖រដ្ឋបាលរាជធានីភ្នំពេញមិនទាន់មានគម្រោងជាក់លាក់ណាមួយនៅឡើយទេ ក្នុងការកំណត់បើកជាផ្លូវការ ប៉ុន្តែយើងគ្រាន់តែបានដឹងថាគម្រោងនេះត្រូវទទួលបានការគាំទ្រយ៉ាងកុះករពីមហាជន។ នេះគឺជាគោលដៅទេសចរណ៍ក្នុងស្រុកថ្មីមួយទៀតដែលរដ្ឋបាលរាជធានីភ្នំពេញបានខិតខំរៀបចំឡើង។
កម្មវិធីកម្សាន្តចំរុះត្រូវបានរៀបចំជូនជារៀងរាល់សប្តាហ៍ ជាពិសេសការដាក់ជូននូវផ្ទាំងទស្សនីយ៍ភាពបុរាណ ដូចជា៖ ឈុតឆាកសម្តែងល្ខោនបាសាក់ ចាប៉ីដងវែង តន្រ្តីបុរាណ ការសម្តែងសៀក ការដាក់តាំងលក់ផលិតផល កសិផលក្នុងស្រុក ក្នុងន័យលើកកម្ពស់ផលិតផលជាតិ។ល។
លោកស្រី បានបន្ថែមទៀតថា៖ ជាទស្សនៈវិស័យបន្ត រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំព្យាយាមរិះរកនូវកម្មវិធីកម្សាន្តថ្មីៗ និងការរៀបចំស្តង់លក់ផលិតផលឱ្យបានកាន់តែស្អាត មានរៀបរៀបរយល្អជាងសព្វថ្ងៃ ជាមួយគ្នានេះ នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែសម្រួលផ្លូវរត់ និងពេលវេលារបស់រថយន្តក្រុងសាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋអាចមិនលេងកម្សាន្តនៅតំបន់ផ្លូវថ្មើជើងកាន់តែច្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង