ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជានាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ លាចាកសិក្ខាបទនៅថ្ងៃនេះ បន្ទាប់ពីសាងផ្នួស២៧ឆ្នាំ

29

តាកែវ៖ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។
ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ កាលពីឆ្នាំ១៩៩៨ដែលមកដល់ពេលនេះមានរយៈពេល២៧ឆ្នាំហើយ។
គួរបញ្ជាក់ថា៖ព្រះធម្មវិជ្ជា ជួន កក្កដា គង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រេចលាចាកសិក្ខាបទនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៥ នេះ ។ ដោយព្រះអង្គអស់និស្ស័យជាអ្នកបួសបន្តទៀត គួរឱ្យសោកស្តាយចាកចេញពីក្មេងកំព្រា កូននេនតូចៗរាប់រយអង្គ៕

អត្ថបទដែលជាប់ទាក់ទង