ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតចេញសារលិខិតអបអរសាទរ

29

ភ្នំពេញ៖ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ជាថ្ងៃនៃទិវាសង្គមកិច្ចពិភពលោកលើកទី១៨ និង ជាទិវាជាតិសង្គមកិច្ចលើកទី១នៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តែងនូវអំណរសាទរយ៉ាងក្រៃលែង និងគាំទ្រ យ៉ាង ពេញទំហឹងចំពោះការរៀបចំទិវាដ៏មានអត្ថន័យ និងសារៈសំខាន់នេះ។
ក្នុងសារលិខិតអបអរសាទរទិវាជាតិសង្គមកិច្ច និងសង្គមកិច្ចពិភពលោក, សម្តេចមហាបវរ ធិបតី បានគូសបញ្ជាក់ថា ការសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះ ឱ្យក្លាយជាទិវា ជាតិ ដែលត្រូវប្រារព្ធរៀងរាល់ឆ្នាំនៅថ្ងៃទី១៩ ខែមីនា គឺជាការបង្ហាញអំពីការយកចិត្តទុក ដាក់ និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយនឹង ពិភព លោក ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅ នឹងតម្រូវការ ជាក់ស្ដែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍ សង្គម ដោយផ្អែកលើសិទ្ធិមនុស្ស ។
«ទិវាជាតិសង្គមកិច្ច» លើកទី១ និង «ទិវាសង្គមកិច្ចពិភពលោក»លើកទី១៨ ត្រូវបាន រៀប ចំឡើង ក្រោម ប្រធានបទ «ពង្រឹងសាមគ្គីភាពអន្តរជំនាន់ដើម្បីធានា បានសុខុមាល ភាព យូរអង្វែង» ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ និងការគោរពកម្លាំងសេវា សង្គមគ្រប់ជំនាន់ដើម្បីកសាងសង្គមមួយដែលមានភាពធន់ រឹងមាំ និងនិរន្តរភាព សម្រាប់ អនាគតដ៏ល្អប្រសើរ ក៏ដូចជាបង្ហាញអំពីតួនាទីរបស់ កម្លាំងសេវា សង្គម ដែលមានគុណ តម្លៃ និងក្រមសីលធម៌ ចំណេះដឹងនិងជំនាញ ក្នុងការផ្តល់សេវាជូនជនរងគ្រោះ និងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង