ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់បោះBlack Hawkក្លាយជាជើងឯក CamEd Men`s Basketball Tournament 2018

249

​ភ្នំពេញ៖ក្រុមបាល់បោះBlack Hawk បានគ្រងតំណែងជើងឯកពានរង្វាន់បាល់បោះសាលាCamEd ២០១៨ “CamEd Men`s Basketball Tournament 2018” ដែលរៀបចំឡើយដោយសាលា CamEd នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នាទីលានបាល់Premium Sport Club។

​ក្រុមបាល់បោះBlack Hawk បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមបាល់បោះ Bumble bee ក្នុងលទ្ធផល ១៤ទល់់៨នៅវគ្គផ្តាច់ព្រ័ត្រ។ជាមួយនឹងជ័យជំនះនេះបានធ្វើឲ្យក្រុម Black Hawk ក្លាយជាក្រុមជើងឯកសម្រាប់ឆ្នាំនេះឯក្រុមបាល់បោះBumblebeeបានត្រឹមជើងឯករងែប៉ុណ្ណោះចំណែកក្រុមបាល់បោះViper X ជាប់ចំណាត់ថ្នា្កក់លេខ៣។

​ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមតំាំងថ្ងៃទី១៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ២០១៨ ទើបបញ្ចប់ ។សូមបញ្ជាក់
ថាការប្រកួតនេះមានក្រុមចំនួន១៣ចូលរួមដោយការប្រកួតចែកចេញជា២ពូល ។
​លោកCassy Barnet ដែលជានាយកសាលាCam Ed បានបញ្ជាក់ថាការបង្កើតព្រឹត្តិការណ៍កីឡាសម្រាប់
សាលាវាគឺជាមេរៀនមួយដ៏សំខាន់ណាស់ព្រោះកីឡាធ្វើឲ្យមនុស្សចេះទទួលខុសត្រូវលើខ្លួនឯង និងចេះធ្វើការងារជាក្រុម ។ នេះមិនទាន់និយាយដលមិត្តភាពនិងសុខភាពផង ។

អត្ថបទដែលជាប់ទាក់ទង