ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មៀច សុខរ៉ាក្លាយជាម្ចាស់ខ្សែក្រវាត់Wurkz

118


​ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់Wurkzរៀងរាល់រសៀលថ្ងៃអាទិត្យដែលចាប់ផ្ដើមពីថ្ងៃទី២៣
កញ្ញាមកនោះបានបញ្ចប់ហើយនៅថ្ងៃទី២ធ្នូ ។

​អ្នកប្រដាល់កម្ពុជាមៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យបានយកឈ្នះអ្នកប្រដាល់ថៃKeng Katដោយពិន្ទុទាំងប្រ
ផិតប្រផើយជាទីបំផុត ។ក្នុងចំណោមចៅក្រម៥រូបមានចៅក្រម៣រូបផ្ដល់ពិន្ទុឲ្យមៀច សុខរ៉ាឈ្នះ និងមាន២រូបផ្ដល់ពិន្ទុឲ្យKeng Kat ឈ្នះ ។

​ការប្រកួតផ្ដាច់ព្រ័ត្រនេះKeng Katមានរបួសលើចិញ្ចើមស្ដាំនៅទឹកទី៣ដោយសារកែងសុខរ៉ា។សុខរ៉ាធ្លាប់
ត្រូវកេងកាត់វាយឲ្យសន្លប់នៅទឹកទី២ក្នុងវគ្គប្រកួតសន្សំពិន្ទុនោះលើកនេះគេបានយកឈ្នះវិញដោយពិន្ទុ។ជ័យជំនះនេះធ្វើឲ្យសុខរ៉ាក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានថវិកាអមចំនួន២០.០០០.០០០រៀល ឯKeng Katដែលជាជើងឯករងនោះ បានរង្វាន់១២.០០០.០០០រៀល ។

​សូមបញ្ចាក់ថាការប្រកួតនេះមានអ្នកប្រដាល់កម្ពុជាចូលរួមចំនួន៤រូបគឺពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្ស ជឹម ចិត្រាក្លិបខ្លារខិនមានរិទ្ធ រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ និងមៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យ ។ចំពោះអ្នកប្រ
ដាល់ថៃក៏មាន៤រូបដែរគឺKev Kongwan- Keng Kat -Kao Ah និង Pheach Arun ។

អត្ថបទដែលជាប់ទាក់ទង