ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជួញដូរថ្នាំញៀន២នាក់ត្រូវប៉ូលិសចាប់បាន

106


ភ្នំពេញៈជនជួញដូរថ្នាំញៀន២នាក់ត្រូវ បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគ​បាល​គីឡូម៉ែត្រ​លេខ​៦​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជាក់ស្ដែង​បាន​២​នាក់​។​
លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានអោយដឹងថាការចាប់ឃាត់ខ្លួន​ ជនជួញដូរថ្នាំញៀននេះគឺបានធ្វើ​ឡើង​នៅត្រង់ចំណុច​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬ​ស្សី​កែវ​កាល​វេលា​ម៉ោង ៩​ថ្ងៃទី​០៣​ខែធ្នូ ឆ្នាំ​២០១៨​។​

​ លោកអធិការបានឱ្យដឹង​ថា​ជនសង្ស័យ​២​នាក់​ចែកចាយ​ នឹង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ត្រូវបាន​កម្លាំង​ សមត្ថកិច្ច​ស្រាវជ្រាវ​នឹងធ្វើ​ការ បង្ក្រាប​ជាក់ស្ដែង​បាន ទី​១​ឈ្មោះ យុង បូរ៉ា ហៅ រ៉ា ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ២៨ ឆ្នាំ ។ ទី​២​ឈ្មោះ រ៉ូ យាំង​ហាំង ហៅ រ៉ូ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ។​
​វត្ថុតាង​ដកហូត​បានរួម​មាន​ក្រាម​ស​ថ្លា​សង្ស័យ​ សារធាតុ​ញៀន​ចំនួន​១៣​កញ្ចប់​ថង់​តូច​រួម​នឹង​សម្ភារៈ ប្រើប្រាស់​មួយចំនួន​។ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​វត្ថុតាង​ត្រូវបាន​កម្លាំង​ សមត្ថ​កច្ច​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦​ សាកសួរ​រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ ទៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី ​កសាង​សំណុំរឿង​បន្ត​ចាត់​ទៅតាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង