ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច បញ្ឈប់​ ការ​រៀប​អា​ពា​ហ៍​អា​ពា​ហ៍​ រវាងបុរសជនជាតិចិនជាមួយនារីខ្មែរ នៅស្រុកកៀនស្វាយ

117


កណ្តាល៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថាមានបុរសជនជាតិចិនម្នាក់ លួចរៀបការជាមួយនារីខ្មែរ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ ចុះ​ទៅ​ធ្វើការ​បញ្ឈប់​ការ​រៀប​អាពាហ៍ពិពាហ៍​នេះ​ ភ្លាម​ៗ​តែ​ម្តង​។ ក្រោយ​ពី​ធ្វើការ​បញ្ឈប់​ ការ​រៀប​អា​ពា​ហ៍​អា​ពា​ហ៍​នេះ​ហើយ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់​។

ហេតុការណ៍បញ្ឈប់អាពាហ៍ពិពាហ៍កូនកំលោះចិន ជាមួយនឹងកូនក្រមុំខ្មែរ កើតឡើង នៅភូមិសំរោងក្អែ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។ ដោយអាពាហ៍ពិពាហ៍នេះ កូនកំលោះឈ្មោះ YANGXIMING អាយុ៣០ឆ្នាំ ជាជនជាតិចិន ដែលស្នាក់នៅភ្នំពេញ ចំណែកកូនក្រមុំឈ្មោះ តូ ស្រីជាតិ អាយុ២៥ឆ្នាំ ជាជនជាតិខ្មែរ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា កូនកំលោះ និងកូនក្រមុំទាំង២នាក់នេះ គឺបានរៀបអាពាហ៍ពិពាហ៍លួចលាក់ ដោយមិនបានសុំច្បាប់អនុញ្ញាត ពីអាជ្ញាធរឲ្យបានត្រឹមត្រូវ ដោយហេតុនេះ បានជាសមត្ថកិច្ច ចុះមកបញ្ឈប់អាពាហ៍ពិពាហ៍តែម្តង ហើយនិងចាត់ការតាមនិតិវិធី។

សេចក្តីរាយការណ៍​បន្ត​ថា កូនកំលោះ​ឈ្មោះ YANG XIMING អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ចិន មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​សិប្បកម្ម​បោះ​ពុ​ម្ភ​លី​.​ផេង (​រាជធានី​ភ្នំពេញ​) កាន់​លិខិតឆ្លងដែន​លេខ E82486140 ផុតកំណត់​ថ្ងៃ​ទី​07.07.2026 និង​ទិដ្ឋាការ​លេខ EI01027234 ផុតកំណត់​ថ្ងៃ​ទី​27.09.2019​។

បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១០​​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ​នោះ មាន​សេចក្តីរាយការណ៍​ថា មាន​ពិធី​រៀប​មង្គលការ​មួយ​នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ ដែល​មានកូន​កំលោះ​ជា​ជនជាតិ​ចិន និង​កូនក្រមុំ​ជា​ជនជាតិ​ខ្មែរ ខណៈ​ដែល​អាជ្ញាធរ​ស្រុក ពុំ​បាន​ចេញ​ច្បាប់ទម្លាប់​ឲ្យ​នោះ​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង