ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល១០ខែឆ្នាំ ស៊ីម៉ាក់ រំដោះផ្ទៃដីចំការមីនជាង៧៥គីឡូម៉ែត្រក្រឡា

45


ភ្នំពេញ៖  អគ្គនាយក ស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១០ខែ ឆ្នាំ២០១៨នេះ អង្គភាពស៊ីម៉ាក់បានរំដោះផ្ទៃដីចំនួនជាង៧៥គីឡូម៉ែត្រក្រឡា ក្នុងនោះរុករកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ បានសរុបរួមមានចំនួន៣៧.៦៦៥គ្រាប់។​

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងថា នៅ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ បើក កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រចាំឆមាសទី២ ឆ្នាំ២០១៨ និងផ្សព្វផ្សាយពង្រាងផែនការប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩។
សូមជម្រាបថា ក្នុងរយៈពេល១០ខែកន្លងទៅនេះ អង្គភាពស៊ីម៉ាក់បានធ្វើការរំដោះផ្ទៃដីបានចំនួនជាង៧៥គីឡូម៉ែត្រឡា ក្នុងនោះរុករកឃើញគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានសរុបរួមមានចំនួន៣៧.៦៦៥គ្រាប់។​ បន្ថែមលើសនេះបានធ្វើសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម​ ការងារស្រាវជ្រាវតំបន់គ្រាប់មីន​ និងការហ្វឹកហ្វឺនជំនាញសកម្មភាពកំចាត់មីន។
ពង្រាងផែនការឆ្នាំ២០១៩​ គ្រោងរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឱយបានចំនួន១១៦គីឡូម៉ែត្រក្រឡា​ ជាមួយសកម្មភាពអប់រំ​ ការស្រាវជ្រាវតំបន់គំរាមកំហែង​ និងការជួយសង្គ្រោះជនពិការដោយសារមីន​ ដែលនឹងពង្រាយកំលាំងប្រតិបតិ្តការប្រមាណ១.៧០០​នាក់​ សុនខ​ ៦៨ក្បាល​ គ្រឿងចក្រកម្ទេចមីនចំនួន៤៥គ្រឿង​ និងកំលាំងអន្តរាគមន៍​ បណ្តាញសគ្រ័ចិត្តជាង២.៥០០នាក់​ និងជាពិសេសសហការជិតសិទ្ធជាមួយអាជ្ញាធរមូលដ្ឋាន​ និងកំលាំងបូលីសមូលដ្ឋាន​ ដើម្បីឆ្លើយតបនិងផ្តល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

ដើម្បីសំរេចគោលដៅផែនការនេះ​ អង្គភាពសុីម៉ាក់ត្រូវអនុវត្តគំរោងនានា ចំនួន២៩គំរោង​ គិតជាថវិកាចំនួនជាង១៦លានដុល្លា​រអាមេរិក​ ហើយមកដល់ពេលនេះអង្គភាពមានគំរោងមួយចំនួនបានទទួលការអនុមត័រួចហើយ​ ដែលមានថវិកាសរុបប្រមាណ១២លានដុល្លារ​ គម្រោងនៅសល់ស្ថិតក្នុងដំណាក់កាលចរចារដើម្បីទទួលបានការឯកភាព។

ក្រៅពីសម្រេចបាននូវការងាររុករកគ្រាប់មីនហើយនោះ ស៊ីម៉ាក់បានធ្វើសកម្មភាពអប់រំ នូវការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម​ ការងារស្រាវជ្រាវតំបន់គ្រាប់មីន​ និងការហ្វឹកហ្វឺនជំនាញសកម្មភាពកម្ចាត់មីន៕

អត្ថបទដែលជាប់ទាក់ទង