កីឡាករបាល់ទាត់ ទេស សម្បត្តិ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិត
ភ្នំពេញ៖កីឡាករបាល់ទាត់ ទេស សម្បត្តិ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ហើយត្រូវបានប្រទះឃើញ និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២១ ខែេមសា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិកំរៀងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពកីឡាករ ទេស សម្បត្តិ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ និងម៉ូតូម៉ាក ADV មួយគ្រឿងនៅក្នុងប្រឡាយទឹកសាក់សំពៅ។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយមន្ត្រី នៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យកោសល្យវិច័យទៅលេីសព និងប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី។
លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានឲ្យដឹងថា កីឡាករ ទេស សម្បត្តិ ពិតជាបាត់បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន។
បច្ចុប្បន្នកីឡាករ ទេស សម្បត្តិ លេងនៅក្រុមវីសាខា និងធ្លាប់ជាអតីតកីឡាករជម្រើសជាតិ ដែលមហាជនដាក់រហស្សនាមថា ជាកីឡាករ Ramos ស្រុកខ្មែរ។ តាមការបញ្ជាក់របស់លោក ខៀវ សាម៉េត, កីឡាករ ទេស សម្បត្តិ បានជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញនៅខណ្ឌដង្កោ៕