ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ាធំៗនៅកម្ពុជា រួមគ្នាបង្កើតមន្ទីរពេទ្យទំនើបធំមួយ ដោយចំណាយទុនជាង ៣០០លានដុល្លារ

20


ភ្នំពេញ៖ឧកញ៉ាធំៗនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈយោគយល់គ្នាបង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដោយគ្រោងចំណាយទុនប្រមាណជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។
ពិធីចុះហត្ថលេខាបង្កើតមន្ទីរពេទ្យកម្ពុជា ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា។
បណ្ដាឧកញ៉ាធំៗទាំងនោះរួមមានដូចជា អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ា ជា ថៃហួត និងឧកញ៉ាធំៗជាច្រើនទៀត។
មន្ទីរពេទ្យដ៏ទំនើបថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង