ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេណេហ្គាល់​ និងជប៉ុន​ ស្មើគ្នា ២-២ ​នៅ​ World Cup 2018

174

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក​ សេណេហ្គាល់​ និងក្រុមនៅអាស៊ី​ ជប៉ុន​ បានបន្ថែមម្នាក់១ពិន្ទុដូចគ្នា​ បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា​ ២-២​ នៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ នៅពហុឡដ្ឋាន Ekaterinburg Arena ។

ក្នុងការប្រកួតនេះ សេណេហ្គាល់​ បានរកគ្រា​ប់បាល់ដំបូងនាំមុខជប៉ុន នៅតង់ទី១ ក្នុងនាទីទី១១ ដោយកីឡាករ ខ្សែបម្រើលេខ១០ សាឌីអូ ម៉ាណេ ។ ក្នុងតង់ទី១នេះដែរ ក្រុមជប៉ុន បានតាមយកស្នើវិញ ក្នុងនាទីទី៣៤ ដោយកីឡាករខ្សែមប្រើលេខ១៤ Takashi Inui ដោយបញ្ចប់តង់ទី១ ក្រុមទាំងពីរបានលទ្ធផលស្នើគ្នា។ ចូលដល់តង់ទី២ ក្រុមរកគ្រាប់បាល់មួយគ្រាប់ទៀត ធ្វើឲ្យសេណេហ្គាល់ នាំមុខជប៉ុន ២ទល់១ ក្នុងនាទីទី៧១ ដោយកីឡាករខ្សែការពារ លេខ២២ Moussa Wague។ ភាពសប្បាយរីករាយរបស់ក្រុមសេណេហ្គាល់ បានប្រមាណ៧នាទីប៉ុណ្ណោះ ក្រុមជប៉ុនបានធ្វើបានសម្រេច ដោយតាមយកស្នើវិញ នៅក្នុងនាទីទី៧៨ ដោយកីឡាករលេខ៤ Keisuke Honda ដែលជាកីឡាជើងខ្លាំងចាស់វស្សាប្រចាំក្រុមជប៉ុន។

១ពិន្ទុបន្ថែមនេះ​ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរ បន្តឈរនៅកំពូលតារាងនៃពូល​ H ជាបណ្តោះអាសន្ន​ ដោយមាន៤ពិន្ទុស្មើគ្នា​ ៕

 

អត្ថបទដែលជាប់ទាក់ទង