ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅហ្វាយខណ្ឌចំការមនដឹកនាំកម្លាំងចុះធ្វើសណ្ដាប់ ទាំងយប់ទាំងថ្ងៃគ្រាន់ជាការបក់ផ្សែង

115


ភ្នំពេញៈតាមការចុះសង្កេតមើលជាក់ស្ដែងជារៀងរាល់ថ្ងៃនេះ ពោលគឺនៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨នេះ គេឃើញលោកព្រុំ សំខាន់ ចៅហ្វាយខណ្ឌចំការមនគាត់ដឹកនាំកម្លាំង ប្រជាការពារខណ្ឌ សង្កាត់ និង មន្រ្តីជំនាញចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ និងអនាម័យចំនួន៤គោលដៅសំខាន់ៗ ក្នុងមូលដ្ឋានខណ្ឌចំការមនទាំងយប់ទាំងថ្ងៃនោះ រួមមានទី១នៅសង្កាត់ទួលទំពូងទី២ , ទី២នៅជុំវិញបរិវេណផ្សារទួលទំពូង , ទី៣នៅលើកំណាត់ផ្លូវព្រះមុនីរ៉េតក្នុងមូលដ្ឋាន សង្កាត់ទួលស្វាយព្រៃទី២ទល់មុខគ្នានិងផ្សារដើមគ និង ទី៤នៅតាមសួនច្បារនានាក្នុងមូលដ្ឋាន សង្កាត់ទន្លេបាសាក់ដោយចុះធ្វើទាំងយប់ថ្ងៃ ពោលគឺដាក់កម្លាំងចុះធ្វើនិងបោះតង់រោង ដេកយាមទល់ៗភ្លឺដើម្បីទប់ស្កាត់ឬ បោសសម្អាតការលក់ដូរអីវ៉ាន់អាណាធិបតេយ្យ នៅលើសួនច្បារនាតំបន់នោះនិង ទប់ស្កាត់ក្រុងក្មេងទំនើងតែងតែមកធ្វើសកម្មភាពបង្កភាពរញ៉េរញ៉ៃវ៉ៃតប់គ្នាផងដែរ។
ការចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអាម័យនៅតំបន់ទាំង៤ខាងលើនេះ ក្រុមអាជ្ញាធរខណ្ឌចំការមនពិសេសលោកចៅហ្វាយខណ្ឌចំការមន ផ្ទាល់តែម្ដងគាត់តែងតែធ្វើការណែនាំ ទៅដល់បងប្អូនអាជីវករដែលបានលក់ដូរអីវ៉ាន់គ្រប់មុខ នៅលើផ្លូវព្រះមុនីរ៉េតនោះថាអោយ វេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវក្រោយ ពីលក់ដូរអីវ៉ាន់រួចនោះ។ប៉ុន្តែមានការលើកឡើងដោយរិះគន់ថា ការចុះរៀបចំសណ្ដាប់ធ្នាប់និងអនាម័យ នៅផ្លូវព្រះមុនីរ៉េតនោះ ពីសំណាក់អាជ្ញាធរចំការមនគឺធ្វើឡើងដោយ ច្បោលៗនិងជាការបក់ផ្សែង តែប៉ុណ្ណោះគឺគ្មានប្រសិទ្ធិភាពទេបើធៀប ទៅជាមួយខាងអាជ្ញាធរខណ្ឌទួលគោក ដោយខាងខណ្ឌទួលគោក គេចាត់វិធានការក្ដៅលើការងារសណ្ដាប់ធ្នាប់ នៅលើកំណាត់ផ្លូវព្រះមុនីរ៉េត ដូចគ្នាមុខផ្សារដើមគខាងទឹកដីខណ្ឌទួលគោកនោះ គឺទទួលបានជោគជ័យលើការងារនេះ។
រីឯនៅជុំវិញផ្សារទួលទំពូងឯណេះគឺនៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨នេះ ចៅហ្វាយខណ្ឌចំការមនបានចុះមកសហការ គ្នាជាមួយលោកប្រធានផ្សារទួលទំពូង ដោយប្រើប្រាស់កម្លាំងជាច្រើននាក់ក្នុងរៀបចំ ផ្លូវនៅជុំវិញផ្សារទួលទំពួកនេះតែមាន ការលើកឡើងថាការចុះមក រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនេះ អោយមានរបៀបរៀបរយល្អដ៏រាប់ណាពួកៗអស់លោក ចុះធ្វើបើគ្រាន់តែចុះមើលដោយឈរជ្រែងចង្កេះ ដូចលោកប្រធានផ្សារទួលទំពូងនិង ឈរស្រែកតាមអាយឌីដូចលោកចៅហ្វាយខណ្ឌនោះ គឺគ្មានប្រសិទ្ធិភាពនោះពោលគឺដូចចុះ មកបក់ផ្សែងតែប៉ុណ្ណោះដើម្បីអោយមហាជនគាត់មើលមកថាធ្វើដែរ។
សរុបសេចក្ដីមកការចុះធ្វើសណ្ដាប់ធ្នាប់តាមដងផ្លូវនិងធ្វើអនាម័យ ស្ទើរតែរៀងរាល់យប់ថ្ងៃនៅ៤កន្លែងខាងលើនេះ គឺធ្វើឡើងច្បោលៗនិងគ្រាន់តែបក់ផ្សែងតែប៉ុណ្ណោះ ពោលគឺគ្មានប្រសិទ្ធភាព…៕

អត្ថបទដែលជាប់ទាក់ទង