ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមប្រកួតជើងឯកជាតិ និង ប្រកាសកសាងទីលានចំនួន៥នៅកែប

114


​ភ្នំពេញ:លោកជា ពៅអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រកាសឲ្យដឹងថាសម្រាប់ការ ប្រកួតជើងឯកជាតិឆ្នាំនេះសហព័ន្ធរបស់ លោកនឹងរៀបចំការប្រកួតរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់២៤ធ្នូ ។
ការប្រកួតនេះទោះបីលោកមិនអាចប៉ាន់ស្មានទុកជាមុន អំពីចំនួនកីឡាករ-កីឡាការិនីក៏ពិតមែនតែលោកអះអាងថា នឹងមានក្លិប សមាគមចំនួន៩មកពីទូទាំងប្រទេសចូលរួម ។ការប្រកួតនេះសហព័ន្ធនឹងដាក់ចំនួន៥វិញ្ញាសាឲ្យ ប្រកួតគឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូបុរស វិញ្ញាសាវាយជាក្រុមបុរស និងនារី និងវិញ្ញាសាវាយក្រុមចម្រុះ ។

​ដោយឡែកលោកទេព រិទ្ធិវិទ្ធដែលជាអគ្គលេខាធិការសបស់សហព័ន្ធក៏បាន បង្ហើបឲ្យដឹងដែរថាលោកទើបតែបានដីមួយកន្លែងនៅខេត្តកែប ហើយដីនោះលោកនឹងធ្វើទីលាន ប្រកួតកម្រិតអន្តរជាតិចំនួន៥នៅទីនោះ ។
ជាមួយនឹងការកសាងទីលានកម្រិតអន្តរជាតិនេះ សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិគេ ប្រកាសជួយលោកចំនួន៥០.០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើ ។ទីលាននេះធ្វើឲ្យរួចរាល់អស់ប្រមាណជាង១០០.០០០ដុល្លារ លោក
នឹងស្វះស្វែរកជំណួយពីផ្នែរឯកជនដើម្បីកសាងវា ។
បន្ទាប់ពីទីលាននេះសាងសង់ហើយនោះការប្រកួត ជាលក្ខណៈអន្តរជាតិធំៗមួយចំនួនលោកនឹងលើកយកមក
ធ្វើនៅខេត្តកែបដែលជាខេត្តមាត់សមុទ្រ និង តំបន់ទេសចរណ៍ ។

អត្ថបទដែលជាប់ទាក់ទង