ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពអឺរ៉ុប ផ្តល់ជំនួយចំនួន ៣,៥លានអឺរ៉ូ ដល់សាលាក្តីខ្មែរក្រហម

159

ភ្នំពេញ៖ សហភាពអឺរ៉ុប បានប្រកាសផ្តល់ជំនួយចំនួន៣,៥លានអឺរ៉ូ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីគាំទ្រដល់ដំណើរការរបស់ អ.វ.ត.ក សម្រាប់ឆ្នាំ២០១៨ ដែលក្នុងនោះ​ ទឹកប្រាក់ចំនួន២,២៥ លានអឺរ៉ូ នឹងផ្តល់ជូនភាគីអន្តរជាតិ និង១,២៥ លានអឺរ៉ូ នឹងផ្តល់ជូនភាគីជាតិ។

តាមសេចក្តីប្រកាសព័ត៌មាន របស់ សាលាក្តីខ្មែរក្រហម និងសហភាពអឺរ៉ុប កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា សហភាពអឺរ៉ុប ផ្តល់ជំនួយដល់ អ.វ.ត.ក សម្រាប់ឆ្នាំ២០១៨។ សហភាពអឺរ៉ុប គឺជាម្ចាស់ជំនួយធំមួយ ក្នុងចំណោមម្ចាស់ជំនួយធំៗបំផុតរបស់ អ.វ.ត.ក ហើយការផ្តល់ជំនួយចុងក្រោយនេះ ធ្វើឲ្យជំនួយហិរញ្ញវត្ថុ ដែលសហភាពអឺរ៉ុប បានផ្តល់ដល់ អ.វ.ត.ក មានចំនួនសរុប ២២,៧០ លានអឺរ៉ូ ចាប់ពីសាលាក្តីខ្មែរក្រហម ចាប់បដិសន្ធិនៅឆ្នាំ ២០០៦មក។

លោកក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក Knut Rosandhaug អនុប្រធានការិយាល័យរដ្ឋបាល អ.វ.ត.ក បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា ” តាងនាមឲ្យ អ.វ.ត.ក យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ការបន្តឧបត្ថម្ភគាំទ្រ ដ៏ថ្លៃថ្លារបស់សហភាពអឺរ៉ុប។ ការគាំទ្រផ្នែកហិរញ្ញវត្ថុនេះ នឹងរួមចំណែក បន្តនិរន្តរភាពកិច្ចការរបស់សាលាក្តី ដើម្បីសម្រេចបានយុត្តិធម៌ ចំពោះអំពើឃោរឃៅ នៃរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩”។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយក៏ជាប្រទេសផ្តល់ជំនួយអភិវឌ្ឍន៍មួយ ក្នុងចំណោមប្រទេសផ្តល់ជំនួនអភិវឌ្ឍន៍ធំៗបំផុត។ សហភាពអឺរ៉ុប មានតំណាងនៅក្នុងប្រទេសកំពុង អភិវឌ្ឍន៍តាមរយៈគណៈប្រតិភូរបស់ខ្លួន ចំនួន១៣៩ ប្រទេស ដោយកសាងបណ្តាញទំនាក់ទំនង និងភាពជាដៃគូ និងលើកកម្ពស់គុណតម្លៃ និងផលប្រយោជន៍របស់សហភាពអឺរ៉ុប ក្នុងនោះរួមមាន ការលើកកម្ពស់ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំង ការអភិវឌ្ឍប្រកបដោយបរិយាប័ន និងនិរន្តរភាព។

នៅក្នុងឆ្នាំ២០១៨ នេះដែរ ភាគីជាតិនៃសាលាក្តីខ្មែរក្រហម បានទទួលជំនួយថវិកា ពីរដ្ឋាភិបាលអាល្លឺម៉ង់ ថវិកាចំនួន៨ម៉ឺនដុល្លារ និងប្រទេសឥណ្ឌាចំនួន ៥០.០០០ដុល្លារ៕

FILE – In this Oct. 19, 2011 file photo released by the Extraordinary Chambers in the Courts of Cambodia, court officers of the U.N.-backed war crimes tribunal are seen through windows during a hearing of former Khmer Rouge top leaders in Phnom Penh, Cambodia. Cambodian translators angry that they have gone without pay for three months stopped working at the genocide trial of former Khmer Rogue leaders on Monday, March 4, 2013, a new setback for an international justice effort that has been hobbled by conflicts with the Cambodian government. Khmer Rouge tribunal spokesman Neth Pheaktra said that about 30 Cambodian staff members from the translation section announced they were going on strike just before the court was to hear testimony from a foreign expert. (AP Photo/Extraordinary Chambers in the Courts of Cambodia, Nhet Sok Heng, File) EDITORIAL USE ONLY

អត្ថបទដែលជាប់ទាក់ទង