ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូITFធ្វើសិក្ខាសាលាក្បាច់គុនកម្រិតអន្តរជាតិ

114

​ភ្នំពេញ:សហព័ន្ធកីឡាតេក្វាន់ដូITF(International Taekwondo Federation)កម្ពុជាបានធ្វើសិក្ខាសាលា
ក្បាច់គុនកម្រិតខ្ពស់មួយ ដោយមានគ្រូធំ(Grand Master)ជនជាតិកូរេដែលបង្ហាត់ នៅប្រទេសប៊ុកហ្គារីមានកម្រិតខ្សែក្រវាត់ខ្មៅ៩ដាន់ចូលរួម ។
សិក្ខាសាលានេះចាប់ផ្ដើមតាំងពីថ្ងៃទី២១មកម្ល៉េះ ហើយតាមការគ្រោង ទុកនឹងបញ្ចប់នៅថ្ងៃទី២៤ធ្នូ ។នៅព្រឹកថ្ងៃទី២២ធ្នូគឺជា ការបង្ហាញនូវការប្រែប្រួលថ្មីៗរបស់តេក្វាន់ដូអាយធីអេហ្វ ដែលក្នុងនោះមានទាំងសម្រាប់កីឡាករ-កីឡាការិនី គ្រូបង្វឹក និង អាជ្ញាកណ្ដាល-ចៅក្រម ។

​លោកKim Ung Chol ជាប្រធានរៀបចំការប្រកួតជើងឯកពិភពលោក និង អន្តរជាតិ និងលោកRe Chol Nam ដែលជាគ្រូបង្វឹកជម្រើសជាតិ តេក្វាន់ដូអាយ ធីអេហ្វកម្ពុជាគឺជាអ្នកវាគ្មិនសម្រាប់សិក្ខាសាលាដ៏ធំនេះ ។ សូម

បញ្ជាក់ថាសិក្ខាសាលានេះមានសិក្ខាកាមចូលរយមចំនួន៦០រូប ដែលមានចាប់ពីខ្សែក្រវាត់ក្រហមរហូត ដល់ខ្សែក្រវាត់ខ្មៅកម្រិត៤ដាន់ ។

​លោកកែវ រ៉េមីដែលជាប្រធានសហព័ន្ធកីឡា តេក្វាន់ដូអាយធីអេហ្វកម្ពុជា បានចាត់ទុកថានេះជាសិក្ខាសាលាដ៏ សំខាន់មួយព្រោះនៅឆ្នាំ២០១៩ ការប្រកួតតេក្វាន់ដូជើងឯកពិភពលោក នឹងធ្វើនៅប្រទេសប៊ុលហ្គារីដែល ជាកន្លែងដែលលោកKim Ung Cholបង្ហាត់ ។ លោកគឺជាប្រធានរៀបចំការប្រកួតជើងឯកពិភពលោក ហេតុនេះអ្វីដែលយើងឆ្ងល់
យើងសាកសួរគាត់ឲ្យអស់ ។
សូមបញ្ជាក់ថានេះជាលើកដំបូងហើយដែល តេក្វាន់ដូអាធីអេហ្វកម្ពុជា ដែលជាតេក្វាន់ដូរបស់កូរេខាងជើង មានឱកាសធ្វើសិក្ខាសាលា ក្នុងទម្រង់ធំបែបនេះ ។លោកកែវ រ៉េមីអះអាងថា លោកចង់បានសិក្ខាសាលាបែបនេះឲ្យ បានញឹកញាប់ដើម្បីអភិវឌ្ឍន៍ កីឡាតេក្វាន់ដូអាយធីអេហ្វនៅកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង