ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនយោធាម្នាក់ ជាអតីតប្តីដើម ចាក់សម្លាប់ប្ដីក្រោយ​ ជាជនជាតិចិន​

80

 ភ្នំពេញ​៖ តុលាការ​ក្រុងភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៧​ ខែមករា​ ឆ្នាំ​២០១៩​
សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ បុរសម្នាក់មានតួនាទីជាពេទ្យទាហាន ដែល​យក កាំបិត​ចាក់ បុរស​ជនជាតិ​ចិន ជា​ប្ដី​ក្រោយ​របស់​អតីត​ប្រពន្ធ​ និង​ម្តាយក្មេក​ ឱ្យ​របួសធ្ងន់​។

​យោងតាម​មាត្រា​២០០​ នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា​ បុរស​រូបនោះត្រូវចោទប្រកាន
ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​ ហើយប្រសិនបើតុលាការ រកឃើញពិរុទ្ធដូចការចោទប្រកាន់ ជនជាប់ចោទអាច ប្រឈម​ នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​។

កម្លាំនគរបាលអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អនុវត្តតាមបញ្ជារឩត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត សហការជាមូយកម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្នាននគរបាលរាជធាណីភ្នំពេញ និងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានស្រាវជ្រាវចាប់ជនសង្ស័យឈ្មោះ គង់ សល់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាពេទ្យទាហាន តាមដីការតុលាការរាជធានីភ្នំពេញ​ ដែលប្រព្រិត្តល្មើសករណីឃាតកម្ម ជនសង្ស័យខាងលើនេះបានរត់មកលាក់ខ្លួនលើភ្នំ ស្ថិតក្នុងភូមិសាស្រ្តស្រុកសង្គមថ្មីបច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រគល់ជនសង្ស័យខាងលើនេះ ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកកម្លាំងក្រសួង ដើម្បីបន្តចាត់ការតាមនីតិវិធី កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​កន្លងទៅ​។​

សូមជម្រាបថា នៅម៉ោងជាង៧យប់​ ថ្ងៃចន្ទ​ ទី២៤ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ បុរសជនជាតិចិន ដែលជាប្ដីក្រោយ បានស្លាប់ ដោយសារអតីតប្តីដើម បានលបចាក់សម្លាប់ ។ នៅមុនពេលកើតហេតុ​គេបានឃើញនារីរងគ្រោះ (ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជា​សង្សារ​ ជិះកង់មកតាមក្រោយ ទើបនាំគ្នាហៅ​ស៊ុបហូបជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃ ដល់ជិះម៉ូតូមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្ត ដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុ ក៏បានសាកសួររកថា អញ្ជើញពិសាអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ​ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធ និងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ​ ចាក់ទៅលើជនជាតិចិនជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រើនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ។
ក្រោយពីធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់ខាងលើ​ បណ្ដាលឲ្យរងរបួសធ្ងន់​ហើយ​ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ​មានភ្ញៀវ និងបុគ្គលិកក្នុងហាង​ បានរត់ចេញមកជួយចាប់ដែរ​ តែដោយសារតែ​ឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ​ ទើប មិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ​ ទើបបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់។
បន្ទាប់មកស្ត្រីជាប្រពន្ធ និងស្ត្រីជាម្ដាយដែលរងរបួស ត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗ នៅឯគ្លីនិកឯកជន​​ រីឯបុរសជនជាតិចិន​ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​ នៅ​​មន្ទីរពេទ្យ​រុស្ស៊ី តែ​​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​៕

អត្ថបទដែលជាប់ទាក់ទង