ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលឈ្មោះប៉ូ នាប ថ្លើមធំហ៊ានក្លែងហត្ថលេខា លោកហ៊ុន សាន ដើម្បីឈ្នះក្តី

110

លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៨មករានេះថា ជម្រាបជូន
លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ក្នុងកម្មវត្ថុសំណើរសុំមានវិធានការលើបុគ្គលឈ្មោះប៉ូ នាប (ហៅអ៊ឹង នាប) ដែលបានក្លែងហត្ថលេខារបស់បងប្រុសនាងខ្ញុំ ( ហ៊ុន សាន) ចុះថ្ងៃទីថ្ងៃទី០៤ ខែ០៦ ឆ្នាំ២០០៥ និងថ្ងៃទី២០ ខែ១០ ឆ្នាំ២០០៥ ដើម្បីឈ្នះក្តី ក្នុងរឿងក្តីប្តឹងទាមទារដី ដោយគំនិតទុច្ចរិត ។

លោកស្រី បានបន្ថែមថា តបតាមកម្មវត្ថុនិងយោងខាងលើ នាងខ្ញុំសូមជម្រាបជូនលោកព្រះរាជអាជ្ញាជ្រាបថា បុគ្គលឈ្មោះប៉ូ នាប(ហៅអ៊ឹង នាប)បានប្រព្រឹត្តអំពើក្លែងហត្ថលេខារបស់បងប្រុសខ្ញុំ ដោយធ្វើលិខិតក្លែងចុះថ្ងៃទីថ្ងៃទី០៤ ខែ០៦ ឆ្នាំ២០០៥ និងថ្ងៃទី២០ ខែ១០ ឆ្នាំ២០០៥ទៅកាន់តុលាការកំពូលដើម្បីឈ្មះក្តីក្នុងរឿងប្តឹងទាមទារដី ជាមួយនិងប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ។

ដូច្នេះថ្ងៃនេះបងប្រុសខ្ញុំ គាត់បដិសេធលិខិតអន្តរាគមន៍ចុះថ្ងៃទីថ្ងៃទីថ្ងៃទីថ្ងៃទី០៤ ខែ០៦ ឆ្នាំ២០០៥ និងថ្ងៃទី២០ ខែ១០ ឆ្នាំ២០០៥ ទាំងស្រុង ដោយមូលហេតុមិនមែន ជាហត្ថលេខារបស់បងប្រុសទេ និងស្នើសុំលោកព្រះរាជអាជ្ញា មានវិធានការលើជនប្រព្រឹត្តអំពើក្លែងនេះ ហើយពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ ជួយដល់ប្រជាជនដែលរងគ្រោះ ដោយអំពើរបស់ឈ្មោះប៉ូ នាប(ហៅអ៊ឹង នាប) បានបាត់បង់ដីជាកម្មសិទ្ធ ។

អាស្រ័យហេតុនេះ សូមលោកព្រះរាជអាជ្ញានមេត្តា ទទួលនូវសំណើរបស់នាងខ្ញុំ ដូចមានក្នុងកម្មវត្ថុខាងលើ ។

លោកស្រីហ៊ុន ស៊ីណាត បានលើកឡើងថា សូមលោកព្រះរាជអាជ្ញា ទទួលនៅការរាប់អានអំពីនាងខ្ញុំ សូមភ្ជាប់លិខិតបដិសេធ ។ ថ្ងៃនេះ ក៏សុំលាមិត្តរួម Facebook ទៅក្រៅប្រទេសមួយរយៈមិនដឹងថាប៉ុន្មានខែទេ ទើបត្រឡប់មកវិញ ។ ជម្រាបបងប្អូនដែលមកឲ្យខ្ញុំជួយនោះ នាងខ្ញុំជួយបានតែប៉ុណ្ណឹងទេ៕

អត្ថបទដែលជាប់ទាក់ទង