ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត បើកលឿន បញ្ច្រាសទិស ​បុកម៉ូតូ ស្លាប់​នារី​២​នាក់

65


​កណ្ដាលៈ​ នារី​២​នាក់​បើកបរ​ម៉ូតូឌុប​គ្នា​បញ្ច្រាស់​ផ្លូវ​ ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ ករណី​ខាងលើ​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ផ្សារ​ដើម​មៀន​ តាម​បណ្ដោយ​ផ្លូវ​លេខ​២០៦​ ស្ថិត​នៅ​ភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​ បាន​ឲ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ស្លាប់មាន​២​នាក់​ ពុំ​ស្គាល់​អត្តសញ្ញាណ​ ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1CY-8027​ ។​ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ តារា​ រតនា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ បើករថយន្ត​ម៉ាក​ម៉ាក​Lexus​ ពណ៌​ស​ក្រ​ម៉ៃ​ ពាក់​ស្លាក​លេ​ខ​ កណ្ដាល​ 2D-5767​ ។​
​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​នារី​រង​គ្រោះ​ទាំង​២​នាក់​ បើកបរ​ម៉ូតូឌុប​គ្នា​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​បើកបរ​បញ្ច្រាស​ផ្លូវ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​បុក​ជាមួយ​រថយន្ត​ខាងលើ​ពេញ​មួយ​ទំហឹង​ ដែល​រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ បណ្ដាល​ឲ្យ​នារី​រង​គ្រោះ ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​បាត់បង់​ជីវិត​ទាំង​២​នាក់​ ។​ នគរបាល​ចរាចរណ៍​ចុះ​មក​អន្តរាគមន៍​កន្លែង​កើតហេតុ​ រួច​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ និង​រថយន្ត​ទុក​ និង​ធ្វើការ​វាស់វែង ​កសាង​ឯកសារ​យក​មធ្យោបាយ​ពាក់ព័ន្ធ​ និង​នាំ​ខ្លួន​អ្នក​បើករថយន្ត​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ចំពោះ​អ្នក​សាកសព​នារី​រង​គ្រោះ​ទាំង​២​នាក់​ សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​រង​ចាំ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ បានឲ្យ​ដឹង​ថា​ ករណី​ខាងលើ​នេះ​ គឺ​បណ្ដាល​មក​ពី​អ្នក​បើក​ម៉ូតូ​ បើក​បញ្ច្រាស​ផ្លូវ​ ចំណែកឯ​អ្នក​បើករថយន្ត​ បើកបរ​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​៕

អត្ថបទដែលជាប់ទាក់ទង