ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីរនាក់ប្តី​ប្រពន្ធ យកឈ្មោះថ្នាក់ដឹកនាំមកប្រើ ដើម្បី​ឆបោក​លុយប្រជាពលរដ្ឋជិត១លានដុល្លា​រ ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ

73


ភ្នំពេញ៖ពីរនាក់ប្តី​ប្រពន្ធ ថ្លើមមែនហ៊ានយកឈ្មោះថ្នាក់ដឹកនាំ មកប្រើ​ បិទ​បាំង​អំពើ​ទុច្ចរិត ដើម្បី​ឆបោក​លុយប្រជាពលរដ្ឋជិត១លានដុល្លា​រ ដោយប្រើរូបភាពលក់ដីខ្យល់ ត្រូវសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០១​៩​ ។ ជាមួយនឹងការចាប់ខ្លួនជនទុច្ចរិតនេះ ក៏មានប្រជាពលរដ្ឋច្រើននាក់​ តានមកឈរនៅមុខតុលាការ ក្នុងបំណងព្រួយបារម្ភខ្លាចមានអ្នកអន្តរាគមន៍ដោះលែង​ ពីរនាក់ប្តី​ប្រពន្ធនេះ ។
ជាមួយគ្នានោះប្រជាពលរដ្ឋ និងព្រះសង្ឃដែលចាញ់បោកពីរនាក់ប្តីប្រពន្ធ ទទូចសុំអង្វរសម្តេចតេជោជួយអន្តរាគមន៍​ ខណៈពីរនាក់ប្តីប្រពន្ធយកឈ្មោះថ្នាក់ដឹកនាំមកគំរាមចាប់ប្រជាពលរដ្ឋដាគុក​ ​ រសៀលថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០១៩ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ូច សៀ​ក​វ៉ា​ន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​ប្តី​) និង​ម្នាក់​ឈ្មោះ ជៀម ចាន់​បូ​រី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​ បាន​ឲ្យដឹង​ថា សំណុំរឿង​នេះ មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​១​អង្គ​​។ កាលពី​អំឡុង​ឆ្នាំ​២០១៥​ឈ្មោះ ជៀម ចាន់​បូ​រី និង​ឈ្មោះ អ៊ូច សៀ​ក​វ៉ា​ន់ បាន​យក​ឯកសារ លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ទៅ​បង្ហាញ​ជន​រង​គ្រោះ​ទាំងអស់​ដោយ​អះអាង​ថា ខ្លួន​(​ប្តី​ ​ប្រពន្ធ​)​ មាន​ដី​រាប់​ពាន់​ហិ​កតា ស្ថិត​នៅ​ភូមិ​គ្រួ​ស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ហើយ​ត្រូវការ​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន និង​ម៉ា​ឡេ​ស៊ី ដូច្នោះ​គេ​បាន​តម្រូវ​ឲ្យ​ជន​រង​គ្រោះ ដាក់​ប្រាក់​ចូល​ហ៊ុនដើម្បី​រៀបចំ​ដី​នោះ និង​បាន​ផល​ចំណេញ​ចែក​គ្នា​។ ក្នុង​ម្នាក់​ៗ​បាន​ចំណាយ​ប្រាក់​មិន​តិចពីក្រោម​៥​ម៉ឺន​ដុល្លារ​នោះ​ទេ ឲ្យ​ទៅ​ពីរ​នាក់​ប្តី​ប្រពន្ធ​(​ជៀម ចាន់​បូ​រី​.​និង​អ៊ូច សៀ​ក​វ៉ា​ន់​) ដើម្បី​ចង់បាន​ប្រាក់​ចំណេញ​កប់​ក្តោង​មក​វិញ​នោះ បើ​តាម​សរុប​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។
បានជា​ជន​រង​គ្រោះ​នាំ​គ្នា​សម្រុក​ដាក់​លុយ​ចូល​ហ៊ុន​នោះ ដោយសារ​ពួក​គេ​បាន​មើលឃើញ​​ទ​ង្វើ​ពីរ​នាក់​ប្តី​ប្រពន្ធ​មួយ​ម៉ាត់​ណា​ក៏​ថ្នាក់ដឹកនាំ​ៗមកនិយាយអួតអាងដើម្បីឲ្យជឿដែរ​។ មិនតែប៉ុណ្ណោះ​ប្តី​ប្រពន្ធ ២​នាក់​នោះ បាន​ប្រើ​ល្បិច​នាំ​ជន​រង​គ្រោះ​ចេញ​ទៅ​ក្រៅប្រទេស​ដូច​ជា​ម៉ា​ឡេ​ស៊ី ដែល​ប្រាប់គេ​ថា ទៅ​ទូទាត់​ប្រាក់​ដើម្បី​យក​មក​ចែក​គ្នា ទីបំផុត​ដូច​នាំ​ទៅ​មើលមេឃមើលផ្កាយ​នៅ​ស្រុក​គេ បាន​ត្រឹម​អស់លុយហោប៉ៅ​រៀងខ្លួន​ទៀត​។ រឿងរ៉ាវ​បាន​បែកធ្លាយ និង​ដឹង​ច្បាស់​ថា ប្តី​ប្រពន្ធ​២​នាក់ ជា​ជន​ឆបោក​នោះ តាម​រយៈ​នៃ​ការ​ស៊ើបសួរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន គ្មាន​ដី​រាប់​ពាន់​ហិ​កតា​ណា​ជា​កម្មសិទ្ធិ របស់​ឈ្មោះ ជៀម ចាន់​បូ​រី និង​ឈ្មោះ អ៊ូច សៀ​ក​វ៉ា​ន់ នោះ​ទេ មាន​តែ​ដី​ខ្យល់ ដូច្នោះ​បានជា​ជន​រង​គ្រោះ​នាំ​គ្នា​ដាក់ ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ដើម្បី​ចាត់​ឲ្យ​ជួយ​ចាត់ការ​ចំពោះ​ប្តី​ប្រពន្ធ​២​នាក់​នេះ​។

ចំណែកជន​រង​គ្រោះ​១២​នាក់​មាន ៖ ១.​ឈ្មោះ អ៊ូច ប៉ោ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ២.​ឈ្មោះ ដាម សុ​ផុ​ន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ៣.​ឈ្មោះ ទួន ស្រង ភេទ​ស្រី អាយុ​៥២​ឆ្នាំ ៤.​ឈ្មោះ ទួន ស្រី​ពៅ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ៥.​ឈ្មោះ លី ពុ​ទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ៦.​ឈ្មោះ សុខ ស៊ីវ​អេ​ង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ៧.​ឈ្មោះ ប៉ាវ ឡ​ន ភេ​ប្រុស អាយុ​៦៦​ឆ្នាំ ៨.​ឈ្មោះ គិ​ន ណោ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ៩.​ឈ្មោះ ឃុន ខេ​ង ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ១០.​ឈ្មោះ ប៉េង ម៉េ​ង​ហ៊ា​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ១១.​ឈ្មោះ លឹ​ម សុវណ្ណ​ចំប៉ា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ និង​១២.​ព្រះ​តេជគុណ​នាម​.​ពុំ សុ​ឃឿ​ន ជន្មាយុ​៦៤​វស្សា​។

ទោះបីជាសមត្ថកិច្ចចាប់ខ្លួនរួចហើយក្តី នៅ​ពេល​សមត្ថកិច្ច​បញ្ជូន​ពីរនាក់​ប្តី​ប្រពន្ធ​ ​ទៅ​តុលាការ ពួក​គាត់​បាន​ត្រៀម​រួច​ហើយ ​នូវ​បដា​តូច​មួយ​កាន់​នៅ​ដៃ មាន​សរសេរ​ឈ្មោះ​ថ្នាក់ដឹកនាំ​បង្ហាញ​បង្អូតទៅភាគីដើមបណ្តឹង នៅ​ចំពោះ​មុខ​ដើមបណ្តឹង​ ដែល​តាម​ទៅ​ឃ្លាំមើល​ដល់សាលាដំបូង​៕

អត្ថបទដែលជាប់ទាក់ទង