ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដែលប្រើពាក្យថា របបក្រុងភ្នំពេញ និងរបបលោកហ៊ុន សែន គឺមិនគោរពតាមឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោត

73

ភ្នំពេញៈ នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី១៧​ ខែមករា​ ឆ្នាំ២០១៩​ ក្រសួងមហាផ្ទៃ​ បានរៀបចំវេទិកា​ ស្តីពីភាពជាដៃគូរវាង​ រាជរដ្ឋាភិបាល​ និងសង្គមស៊ីវិល​ លើកទី២​ នៅទីស្តីការក្រសួងមហាផ្ទៃ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ដោយមានការចូលរួមពីសំណាក់ អភិបាល អភិបាលរងរាជធានី ខេត្ត ស្នងការរាជធានី ខេត្ត​ និងបណ្តាលអង្គការសង្គមស៊ីវិលប្រមាណជាង២០០នាក់។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា អ្នកដែលប្រើពាក្យថា របបក្រុងភ្នំពេញ និងរបបលោក ហ៊ុន សែន គឺមិនគោរពតាមឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោត រហូតដល់៨៣ភាគរយ។ ​តាមការយល់ឃើញរបស់សម្ដេច ការប្រើពាក្យនេះ ពីសំណាក់អ្នកដែលប្រកាសខ្លួនថា ជាអ្នកប្រជាធិបតេយ្យនោះ ក្រៅពីមិនគោរពឆន្ទៈ​របស់ប្រជាពលរដ្ឋខ្មែរហើយនោះ​ ក៏ជាការលាបពណ៌ដល់រាជរដ្ឋាភិបាលស្របច្បាប់​ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតយ៉ាងពិតប្រាកដ។ “មានអ្នកប្រើពាក្យថា របបក្រុងភ្នំពេញ របប ហ៊ុន សែន តាមខ្ញុំយល់ដ៏ស្ដួចស្ដើងរបស់ខ្ញុំទេ ខ្ញុំគិតថាការប្រើពាក្យបែបនេះ ហាក់បីដូចរមៀលទៅរកការកំណត់ថា រដ្ឋាភិបាលនេះគឺមិនស្របច្បាប់ រដ្ឋាភិបាលខុសច្បាប់ចឹងទេការប្រើពាក្យនេះវាធ្ងន់ដែរ ពាក្យថារបបនេះ ហាក់ដូចយើងមិនគោរពឆន្ទៈប្រជាពលរដ្ឋ។ ខ្ញុំនិយាយបែបនេះ ខ្ញុំគ្រាន់តែបកស្រាយតាមការយល់ឃើញដ៏ស្ដួចស្ដើងរបស់ខ្ញុំប៉ុណ្ណោះ ហើយហ្នឹងបើយើងប្រែថាលាបពណ៌ក៏បានដែរ។ រដ្ឋាភិបាលហ្នឹងជារដ្ឋាភិបាលដែលស្របច្បាប់ យើងលាបពណ៌ថាមិនស្របច្បាប់” សម្តេចក្រឡាហោម បានបញ្ជាក់បែបនេះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាថ អ្នកដែលហៅពាក្យថា របបមានន័យថា ជារាជរដ្ឋាភិបាល មិនស្របច្បាប់ រដ្ឋាភិបាលខុសច្បាប់។ ទោះបីជាសហគមន៍អឺរ៉ុប លើកឡើងពីបញ្ហានៅកម្ពុជា ប៉ុន្ដែពួកគេក៏បានសាទរសម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីត្រៀមខ្លួនធ្វើការជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង