ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកម៉ូតូបុករថយន្តឈប់ពីក្រោយ ស្លាប់ពីរនាក់

78


ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តធុនធំ និងម៉ូតូ បណ្តាលឲ្យមានជនរងគ្រោះ ២នាក់ ស្លាប់បាត់បង់ជីវិត នៅតាមបណ្តោយផ្លូវជាតិ៤ ចន្លោះគីឡូម៉ែត្រលេខ ២១១-២១២ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
នៅថ្ងៃទី១៧មករា២០១៩វេលាម៉ោង៦និង១៥នាទីព្រឹក។

រថយន្តប្រភេទសណ្តោងកុងតឺនរ័ ពាក់ស្លាកលេខ ០៣០៥ ចង្កូតស្តាំ ម៉ាក Fuso (ឈប់ចតស្ងៀម) អ្នកបើកបរឈ្មោះ សួន ភាព របស់ក្រុមហ៊ុន OLAIR និងម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ១CZ៧៤៩៦ (បុកពីក្រោយរថយន្ត) បើកបរដោយ ឈ្មោះ រុង ភេទប្រុសអាយុ១៦ឆ្នាំ និងស្ត្រីម្នាក់ជិះពីក្រោយ ឈ្មោះ ជេន ជិង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន ស្នាក់នៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ទាំង២នាក់ នៅនឹងកន្លែងកើតហេតុ ។ ក្រោយហេតុការណ៍ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ឯវត្ថុតាងយកមករក្សាទុក នៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ៕

អត្ថបទដែលជាប់ទាក់ទង