ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបជនជាតិចិនជាង៥០នាក់ ពាក់ព័ន្ធការលួចបើកល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធឺណិត

95

(ភ្នំពេញ)៖ ជនជាតិចិនជាង៥០​នាក់ រួមជាមួយវត្ថុតាងមួយចំនួនធំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាប និងចាប់ខ្លួននៅខណ្ឌទួលគោក ពាក់ព័ន្ធការលួចបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត ខុសច្បាប់។
យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលអន្តោប្រវេសន៍ បានបញ្ជាក់ថា «នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការចម្រុះដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស បើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធីណែតខុសច្បាប់ នៅទីតាំងផ្ទះលេខ១១អា ផ្លូវ៥៦៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ»។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់បានជនសង្ស័យជាជនជាតិចិនចំនួន៥៤នាក់ ស្រី១១នាក់ និងសំភារៈប្រព្រឹត្តបទល្មើសរួមមាន៖ កុំព្យូទ័រ ទូរសព្ទ ឯកសារ និងឧបករណ៍ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសមួយចំនួន។
ក្រោយការចាប់ខ្លួន ជនជាតិចិន និងសំភារៈទាំងនោះត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង