សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាទទួលបានភាពស្របច្បាប់
ភ្នំពេញ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាដែលទើបតែបង្កើតនាពេលថ្មីៗនេះបានទទួលនូវភាពស្របច្បាប់ដើម្បីធ្វើសកម្មភាពទាំងក្នុង និងក្រៅប្រទេសហើយ ។
ក្រសួង អប់រំ យុវជន និងកីឡាដែលជាអាជ្ញាធរកីឡារបស់រដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ដែលជាអង្គការសង្គប់គ្រប់គ្រងលើសហព័ន្ធជាតិនានា នោះបានចេញសេចក្តីប្រកាសទទួលស្គាល់សហព័ន្ធកីឡាលើក
ទម្ងន់កម្ពុជាជាផ្លូវការសម្រាប់អាណត្តិទី១ឆ្នាំ២០១៨-២០២២ យោងតាមសំណើររបស់សហព័ន្ធចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយនឹងការទទួលស្គាល់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា មានសិទ្ធិធ្វើសកម្មភាពប្រភេទកីឡានេះជាផ្លូវការ
ដោយរៀបចំឲ្យមានលក្ខនិ្តកៈត្រឹមត្រូវទី១មាន គណៈកម្មាធិការប្រតិបត្តិត្រឹមត្រូវស្រប តាមលក្ខនិ្តកៈរបស់សហព័ន្ធកី
ឡាលើកទម្ងន់កម្ពុជាត្រូវអស់សុពលភាព ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ជាកំហិត ។
គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាត្រូវ គោរពតាមលក្ខនិ្តកៈនិងបទបញ្ញតិផ្សេងៗរបស់
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អាណត្តិទី១ត្រូវគោរព
តាមលក្ខនិ្តកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនឲ្យបានជាប់លាប់ និងធ្វើការអភិវឌ្ឍន៍វិស័យនេះ ឲ្យទទួលបានជោគជ័យ។