ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកកាសែតម្នាក់ ត្រូវប៉េអឹមបើករថយន្ត បុកដាច់ជើងម្ខាង ខ្ទៀតចេញជាច្រើនម៉ែត្រ ហើយបាក់ភ្លៅទាំងពីរថែមទៀត

123

រតនគិរី: មន្ត្រីប៉េអឹមក្រុងបានលុង ខេត្តរតនះគីរីម្នាក់ បានបើករថយន្តបុកអ្នកកាសែតម្នាក់ កំពុងជិះម៉ូតូ បណ្ដាលឱ្យដាច់ ប្រអប់ជើងម្ខាង ខ្ទៀតជាច្រើនម៉្រ្តែត និងបាក់ភ្លៅទាំងពីរថែមទៀត កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះអ៊ុច សាវ័ន្ដ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ របរជាអ្នកយកព័ត៌ឲ្យ kH.TV ប្រចាំខេត្ដរតនគិរី។ ជនបង្ករជាមន្ត្រីប៉េអឹមម្នាក់ ឈ្មោះ ផន រដ្ធា បើកចេញពីក្រុងបានលុង ខេត្តរតនះគីរី។

អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តកាមារី (បាឡែន)ព័រណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F.4498 បើកបរដោយមន្ត្រីប៉េអឹមម្នាក់ ឈ្មោះ ផន រដ្ធាបើកចេញពីក្រុងបានលុង ក្នុងទិសដៅពីកើតទៅលិច ក្នុងយ៉ាងលឿន ខណះពេលបើកមកដល់កន្លែងកើតហេតុ ចំណុចមុខសង្កាត់កាចាញ ក្រុងបានលុង រថយន្តនោះបានវ៉ាជាមួយ រថយន្តមួយគ្រឿង ផ្សេងទៀត ជ្រុលចង្កូតទៅបុកម៉ូតូអ្នកកាសែតម្នាក់ កំពុងធ្វើដំណើរបញ្រ្ជាស់ទិស ពីលិចទៅកើត គឺបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ផ្លោងទាំងម៉ូតូ ទាំងមនុស្ស ធ្លាក់ពីលើផ្លូវរបួសបាក់កំភ្លៅទាំងពីរ និងដាច់ប្រអប់ជើង ខាងឆ្វេងម្ខាង។

ក្រោយកើតហេតុមន្រ្ដីប៉េអឹម បើកបុកជនរងគ្រោះ បណ្ដាលឲ្យរបួសធ្នន់ហើយ តៃកុងនោះបានដកសោ រួចចុះរត់គេចខ្លួន ដោយទុកជនរងគ្រោះ ចោលនៅទីនោះ។
លោក សួន សាវុធ នាយប៉ុស្ថិ៍រដ្ឋបាលបូលិស សង្កាត់កាចាញ បានជួយអន្តរាគមន៍ ទំនាក់ទំនងទៅក្រុមគ្រួសារ ជនរងគ្រោះ និងប៉ូលីសចរាចរផ្លូវគោក ឲ្យទៅដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់ ។

មន្ដ្រីប៉ូលីសចរាចរណ៍ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មកដល់ពេលនេះ មិនទាន់បានសន្និដ្ឋានថា ភាគីខាងខុស ឬត្រូវនៅឡើយទេ។

មន្ដ្រីប៉ូលីសដដែល បានបញ្ជាក់ថា ជនរងគ្រោះបច្ចប្បន្ន កំពុងសម្រាក់ព្យាបាល នៅប្រទេសវៀតណាម។ រឿងនិងចាំមើល ភាគីខាងជនរងគ្រោះ ត្រឡប់មកពីវៀតណាមសិន ចាំយើងកោះហៅ ភាគីទាំងពីរ មកចចារគ្នាដើម្បីដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង