ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម​ នាំយកអំណោយកាកបាទក្រហមកម្ពុជា​ទៅ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ៣ គ្រួសារ​

97

កំពង់ចាម៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះធម្មជាតិ អភិបាលខេត្តកំពង់ចាម​ លោក​ គួច​ ចំរើន ព្រឹកថ្ងៃអង្គារ​ ទី២២​ ខែមករា​ ឆ្នាំ២០១៩​ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា​ទៅ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ចំនួន ៣ គ្រួសារ​ ។

    មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានអោយដឹងថា
នៅព្រឹកថ្ងៃអង្គារ​ ទី២២​ ខែមករា​ ឆ្នាំ២០១៩​ លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា​ របស់សម្ដេចគតិព្រឹទ្ធិបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ មកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ចំនួន ៣ គ្រួសារ​ ដែលរស់នៅក្នុងភូមិព្រែកស្តី​ ឃុំព្រះអណ្តូង​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាមត្រីខកំប៉ុង ២យួ​រ​ មីចំនួន ២កេសតូច​ ទឹកត្រី ២ យួរ​ ទឹកស៊ីអ៊ីវ ២យួរនិងថវិកា ២០ម៉ឺនរៀល​  ៕
អត្ថបទដែលជាប់ទាក់ទង