ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដុតបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ត្រូវជាប់ពន្ធនាគារ

93


ត្បូងឃ្មុំ ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដុត បំផ្លិចបំផ្លាញផ្ទះរបស់ជនរងគ្រោះឈ្មោះ សំ ពែក ភេទប្រុស អាយុ ២៩ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ២១យប់ ថ្ងៃទី២១ មករា ២០១៩ ។

ករណីលួចដុតបំផ្លិចបំផ្លាញផ្ទះ របស់ជនរងគ្រោះខាងលើ គឺបង្កឡើងដោយជនសង្ស័យឈ្មោះ ហ៊ន់ ហ៊ុយ ភេទប្រុស អាយុ ២១ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយ ត្រូវបាននគរបាលយុត្តធម៌ ឃាត់ខ្លួនក្រោយពីកើតហេតុភ្លាម បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ជូនថា ឈ្មោះ ហ៊ន់ ហ៊ុយ មានជំងឺសរសៃប្រសាទ (ម្តងឆ្កួតម្តងជា) រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយទីទ័លក្រ បានធ្លាប់វាយប្រអប់នាឡិកា ស្ទង់កុងទ័រភ្លើងបែកធ្លាក់ វាយកញ្ចក់រថយន្ត យកសម្បកកង់រថយន្ត និងគោយន្តថឡេថង អ្នកភូមិនេះដុតផ្អើលភូមិ ។ល។ ចំណែកឯម្តាយនោះ ហេតុអាណិតកូន នៅពេលជនរូបនោះ ដល់ដើរវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ គាត់តែងតែលក់របស់របរ ដែលខ្លួន មានសងគេតាមទល្ធភាព នេះតាមសម្ដីអ្នកភូមិ បានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកមេមត់៕

អត្ថបទដែលជាប់ទាក់ទង