ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជននិស្សិតម្នាក់ស្រែកអោយលោកស្នងការក្រុងអន្តរាគមន៍ ស្រាវជ្រាវផ្ទះសំណាក់ធ្វេីបាត់ម៉ូតូគាត់មិនទទួលខុសត្រូវ បែរជារឿងប្ដឹងរូបគាត់ជាម្ចាស់ម៉ូតូវិញ

61


ភ្នំពេញ : មានករណីបាត់ម៉ូតូឌ្រីមសង់សេ១២៥ពណ៍ខ្មៅសេរី២០១៧ពាក់ស្លាកលេខតាកែវ១N-១៤៧៦ហួសចិត្តមួយ បានកេីតឡេីងដោយចូលដេកផ្ទះសំណាក់ស្រាប់តែភ្ញាក់ឡេីងបាត់ម៉ូតូហេីយម្ចាស់ផ្ទះសំណាក់មិនទទួលខុសត្រូវនិងសន្តិសុខក្រុមហ៊ុនមានឬទ្ធិ ខូ អិល ធី ឌី ស្នេីអោយស្នងការក្រុងថ្មីនិងលោកអធិការខណ្ឌជួយអន្តរាគមន៍ហេតុការនេះកេីតឡេីង កាលវេលាម៉ោង១និង១៥នាទីព្រឹកថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១៩នៅចំណុចផ្ទះសំណាក់ហ្គោលហៅស៍២ តាមផ្លូវ២៧១ ស្ថិតនៅសន្សំកុសល៤ សង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ជេីង សំណាង ភេទប្រុស អាយុ ២១ឆ្នាំ មុុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កាត់១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមានស្រុកកំណេីតនៅស្រុកទ្រាំង ខេត្តតាកែវបានរៀបរាប់ប្រាប់អោយដឹងថាកាលវេលា ម៉ោង៣និង៣០នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១៩បានចេញពីក្លឹបកំសាន្ត ហេីយក៏យប់ជ្រៅពេកអត់ហានជិះទៅផ្ទះដោយខ្លាចចោរប្លន់ឬក៏គ្រោះថ្នាក់ចរាចរណ៍រួចក៏បបួលមិត្តភ័ក្រ្ត៣នាក់ប្រុស២ស្រី១និងម៉ូតូ៣គ្រឿងម៉ាកធូរដេរននិងម៉ូតូស្គុបពី ចំណែកម៉ូតូគាត់ម៉ាកឌ្រីមសង់សេរីឆ្នាំ២០១៧បាន ចូលផ្ទះសំណាក់ហ្គោលហៅស៍២ជួលបន្ទប់១គ្រែ២និងមានសន្តិសុខនៅផ្ទះសំណាក់បានយកសោចាក់អោយត្រឹមត្រូវនិងហុចកូនសោអោយមកខ្ញុំរក្សាទុក បានដេករហូតដល់ភ្លឺឡេីងក៏ភ្ញាក់ដេីម្បីប្រញ្ញសប់ទៅដូរសំលៀកបំពាក់ដេីម្បីឆ្លៀតពេលប្រកបការងារផ្សេងទៀត ពេលទំនេរពីការសិក្សារកចំណូលប្រាក់បង់ការសិក្សាស្រាប់តែពេលចុះមខាងក្រៅបាត់ម៉ូតូគាត់តែម៉ូតូមិត្តភ័ក្រ្ត ស្គុបពីនិងម៉ូតូធូដេរមិនបានបាត់ទេហេីយក៏សួរនាំសន្តិសុខថាម៉េច បានជាបាត់ម៉ូតូគាត់ដោយមានសោចាក់ម៉ូតូត្រឹមត្រូវក្រោយមកសន្តិសុខ គាត់ឆ្លេីយមិនដឹងដែរហេីយសួរអ្នកមេីលមេការមេីលខុសត្រូវផ្ទះសំណាក់សុទ្ធតែឆ្លេីយមិនដឹងនហេីយបែរជាស្ដីបន្ទាសនិងចោទប្រកាន់ថាពួកគាត់ទាំង៣នាក់ប្រេីល្បិចប្រយ័ត្នខាងផ្ទះសំណាក់ប្ដឹងវិញរួចក៏ប្រញ្ញាប់ជិះម៉ូតូមិត្តភ័ក្រ្តមកប្ដឹងនគរបាលប៉ុស្តិ៍ដេីម្បីទាមទារសំណង ថ្លៃម៉ូតូដែលបានបាត់ ។

បុរសរងគ្រោះបន្តថាគាត់មិនយល់ដែរគាត់បានទទួលកូនសោម៉ូតូមកពីណាមកចាក់តែគាត់ទទួលលស្គាល់ភ្លេចដកកូនសោម៉ូតូចេញនពិតមែនតែទោះមានសោម៉ូតូតែសោចាក់កង់ម៉ូតូមានមកពីណា មានតែសន្តិសុខក្រុមហ៊ុនមានឬទ្ធិ ខូ អិល ធី ឌីអាចដឹងរឿងច្បាស់ទេីបសុំប្ដឹងទៅបុរសសន្តិសុខត្រូវតែទទួលខុសត្រូវទាំងសុង ហេីយពេលមកដាក់ពាក្យបណ្ដឹងបានត្រឹមតែសមត្ថកិច្ចទទួលពាក្យបនណ្ដឹងហេីយខាងតំណាងក្រុមហ៊ុន បានត្រឹមយកកាតសម្គាល់ក្រុមហ៊ុនមួយសន្លឹកទុកនៅប៉ុស្តិ៍ហេីយថា ចាំទំនេរខាងសន្តិសុខចុះធ្វេីសេុីបអង្កេតសិនតេីខុសមកពីសន្តិសុខឬខុសឬ មានចោរចូលបន្លំចូលផ្ទះសំណាក់លួចឬសងលុយមិនទាន់ដឹងនៅឡេីង។ ហេីយក្នុងនោះស្នេីអោយលោក តេង សុីណូ អធិការខណ្ឌមានជ័យមេត្តាជួយ រកយុត្តិធម៍អោយគាត់ជានិស្សិតដែលក្រីក្របានម៉ូតូនេះជិះសំរាប់ធ្វេីការបានប្រាក់បង់លុយ សាលាប៉ុណ្ណោះបេីគ្មានម៉ូតូច្បាស់ជាយ៉ាប់ហេីយ ។

លោក ជឹម វិសាល នាយរងប៉ុស្តិ៍ទទួលផែនព្រហ្មទណ្ឌបានប្រាប់ សមត្ថកិច្ចយេីងបានស្ដាប់ការរៀបរាប់បុរសរងគ្រោះនិង បានទទួលបណ្ដឹងរួចរាល់ហេីយតែសមត្ថកិច្ចយេីងមិនអាចធ្វេីខុសនីតិវិធីដោយមាន ចំណាត់ការឆ្លងយោបល់មេប៉ុស្តិ៍រួចនិងចេញលិខិតអញ្ជេីញអោយ ខាងតំណាងសន្តិសុខមកធ្វេីការសម្របសម្រួលគ្នាប្រការណាដែល អាចត្រូវគ្នាហេីយចំណែកជនល្មេីសដែលលួចម៉ូតូសមត្ថកិច្ចយេីងនិងធ្វេី សេុីបអង្កេតតាមស្រាវជ្រាវចាប់យកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់ជាធររមាន ។

អត្ថបទដែលជាប់ទាក់ទង