ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប ជនសង្ស័យ២នាក់ ដែលទិញសារធាតុញៀនមកលក់បន្ត

51

កណ្តាល៖ ប៉ុស្តិ៍នគរបាល សិត្បូ បង្ក្រាបករណីជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃ ទី ២២ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០៥នាទី នៅចំណុច បន្ទប់ជួលរបស់ឈ្មោះ លឹម ស៊ុនឡេង ស្ថិតក្នុងភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ៖ចំនួន២នាក់ (ឃាត់ខ្លួន) ឈ្មោះ លឹម ស៊ុនឡេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ ឈ្មោះ រុន បូរ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១២កញ្ចប់ ក្នុងនោះ ធំ ០២កញ្ចប់ និងតូច ១០កញ្ចប់ ។ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង ។ សម្ភារវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ លឹម ស៊ុនឡេង និងឈ្មោះ រុន បូរ៉ា ។
ដោយមានការចូលរួមពីលោក មេភូមិកំពង់ព្រីង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ធ្វើការត្រួតពិនិត្យឆែកឆេរបន្ទប់ជួលឈ្មោះ លឹម ស៊ុនឡេង បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១២កញ្ចប់ ក្នុងនោះ ធំ ០២កញ្ចប់ , តូច ១០កញ្ចប់ , ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង និងសំភារះវេចខ្ចប់ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ លឹម ស៊ុនឡេង បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ តម្លៃ ២០០ដុល្លារអាមេរិច ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុងមួយកញ្ចប់តូច តម្លៃ ២ម៉ឺនរៀល ។ ចំណែកឈ្មោះ រុន បូរ៉ា បានសារភាពថា ខ្លួនបានជួយលក់គ្រឿងញៀន(ម៉ាទឹកកក) អោយឈ្មោះ លឹម ស៊ុនឡេង រយះពេលជិត ១ខែហើយ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង