ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិឡាវ ១នាក់ ដកហូត គ្រឿងញៀនប្រហែល៣គីឡូក្រាម

103

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលBLOសហការជាមួយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃការិល័យ (ក៩) របស់អគ្គស្នងការនគរបាលជាតិ បានបង្ក្រាបករណីគ្រឿងញៀន ១ករណី ដោយឃាត់ខ្លួនជនជាតិឡាវ ១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនប្រហែល៣គីឡូក្រាម នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១និង៣០នាទី នៅចំណុចស្ពានទី២ស្ថិត នៅភូមិខាំផាន់ សង្កាត់សាម្គី ក្រុងសទឹងត្រែង ខេត្តស្ទឹងត្រែង។

បើតាមប្រភពពីរសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការក្នុងការចុះបង្ក្រាបនោះ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនប្រហែល៣គីឡូក្រាម។ ជនសង្ស័យឈ្មោះថង លូនប៉ាសឺត ជាជនជាតិឡាវ ភេទប្រុស អាយុ៥០ឆ្នាំរស់នៅ ប៉ាកសេ ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
បច្ចប្បន្នត្រូវសមត្ថកិ្ចបាននាំខ្លួនជនសង្ស័យ និងវត្ថុតាង យកមកស្នងកានគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង