ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើករថយន្ត បុកគោយន្ត ស្លាប់ម្នាក់

113

កណ្តាល៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅ លើផ្លូវជាតិលេខ២១ស្ថិតនៅក្នុងភូមិ ព្រែកតាកេរ ឃុំកោះធំ.ខ. ស្រុកកោះធំ ខេត្តកណ្ដាល មានកើតករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកមួយ រវាងរថយន្ត បុក គោយន្តកន្រ្តៃបណ្ដាលធ្វើឲ្យ ស្លាប់បុរសម្នាក់ នៅកន្លែងកើតហេតុ ខូច
ខាត គោយន្តកន្រ្តៃ ស្រាល ១គ្រឿង ខូចរថយន្ត ស្រាល ១គ្រឿង។

នគរបាលស្រុកោះធំ បានឲ្យដឹងថា ជនរងគ្រោះបើកបរគោយន្តកន្រ្តៃ ឈ្មោះ សៅ យ៉ុង ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរកសិករមានទីលំនៅៗភូមិស្លឹកបន្ទំខាងត្បូង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបរគោយន្តកន្រ្តៃ ម៉ាកKubotaពណ៍ ក្រហម អត់ស្លាកលេខ បើកបរមានទិសដៅ ពីជើងទៅត្បូង ( តាខ្មៅ.ជ្រៃធំ)ស្លាប់នៅកន្លែងកើតហេតុ ត្រូវរថយន្ត ម៉ាក ហិនដាយ ពណ៌ សពាក់ស្លាកលេខ ភ្នំពេញ 3A-5662 បើកបរមានទិសដៅស្របគ្នា បុករុញគោយន្តកន្ត្រៃពីក្រោយ ហើយធ្លាក់អ្នកបើកបរ ត្រូវរថយន្តកិន បែកក្បាលស្លាប់ភ្លាមៗ អ្នកបើកបរ រថយន្ត ឈ្មោះ សុក នី ភេទប្រុស អាយុ ២៧ ឆ្មាំ មុខរបរ បើកបរ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ( ឃាត់ខ្លួន )។

ករណីនេះ បង្កឡើងដោយអ្នកបើកបររថយន្ត បើកមានល្បឿន លឿន ខ្វះការប្រុងប្រយ័ត្ន បានទៅបុករុញ គោយន្តកន្ត្រៃពីក្រោយ ពេញទំហឹង ។ ចំពោះករណីនេះ កម្លាំងជំនាញនិង កម្កាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែង កើតហេតុ ធ្វើការវាសវែង រួចយកមធ្យោបាយដែលពាក់ពន្ធ័ មករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី ចំណែកសាកសព យើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។

 

អត្ថបទដែលជាប់ទាក់ទង