ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ១៧ កញ្ចប់

96

កម្លាំងនគរបាលផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ចាប់ខ្លួនជន សង្ស័យ០១នាក់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំណុចភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១៨ និង ៤៥ នាទី ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ។

មុខសញ្ញសង្ស័យដែលនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនឃាយ់ខ្លួននោះឈ្មោះ លី លាងហេងភេទប្រុស អាយុ ៣៣ ឆ្នាំ ជាតិខ្មែរ នៅភូមិ.ឃុំកើតហេតុខាងលើ ហើយឆែកឆេររកឃើញ និងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន ១៧ កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង