ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅខណ្ឌចំការមន ការជួសជុល និងអ៊ុតកៅស៊ូផ្លូវមួយចំនួនដែលទទួលរងការខូចខាតនៅមិនទាន់បញ្ចប់នៅឡើយទេ

113

ភ្នំពេញ៖ គេបានមើលឃើញថាក្នុងយុទ្ធនាការជួសជុលនិងថែទាំផ្លូវនៅក្នុងរាជធានីភ្នំពេញ ពិសេសខណ្ឌនៅកណ្តាលក្រុង ត្រូវបានអាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ជាអាទិភាពដើម្បីធ្វើការជួសជុលនិងកែលម្អឡើងវិញ ។ ក្នុងនោះខណ្ឌ៣បានធ្វើការជួសជុលនិងកែលម្អបានយ៉ាងឆាប់រហ័សទាន់ផែនការដែលបានគ្រោងទុក។ ដោយឡែកសម្រាប់ខណ្ឌចំការមនមកដល់ពេលនេះការជួសជុលការថែទាំផ្លូវមិនទាន់បានបញ្ចប់នៅឡើយទេ។ហាក់ដូចជាមានការយឺតយ៉ាវជាងគេ មិនដឹងថា មានមូលហេតុអ្វីនោះទេ។

   គួរបញ្ជាក់ផងដែរថា ដើម្បីជួសជុលនិងអ៊ុតកៅស៊ូACអោយបានលឿន ទៅតាមអ្វីដែលជាការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញបានជម្រុញលើការងារនេះខ្លាំងក្លាណាស់ ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។ ដែលគម្រោងយុទ្ធនាក្រោងយុទ្ធនាការជួសជុលកែលំអរផ្លូវឡើងវិញនេះ មានសរុប៥៧ខ្សែ នៅក្នុងខណ្ឌមួយចំនួនក្នុងរាជ​ធានី​ភ្នំពេញ ក្រោយពីទទួលការខូចខាតដោយសារទឹកភ្លៀង និង​ដោយសាររថយន្តដឹកធ្ងន់លួចចូលក្រុង​ក្នុងរដូវវស្សា​កន្លង​មក ។
  ក្រៅពីផ្លូវ៥៧ខ្សែ ក្នុងគម្រោងដែលបានបើកការដ្ឋានជួសជុល ក្នុងយុទ្ធនាការនេះ ក៏នៅមានផ្លូវប្រភេទកៅស៊ូប្រភេទបេតុង សរុបចំនួន១៨០គីឡូម៉ែត្រ ដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រូវស្ថាបនានៅក្នុងផែនការ ដែលបានកំណត់ ហើយ អាជ្ញាធររាជធានីភ្នំពេញ ក៏តែងបាន
សំណូមពរអោយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលត្រូវជួសជុល ជួយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ លើការងារត្រួតពិនិត្យមើលពីគុណភាពផ្លូវ ជៀសវាងស្ថាបនាផ្លូវគ្មានគុណភាព។ ក្នុងសកម្មភាពថែទាំនិងជួសជុលផ្លូវដដែលខាងលើនេះទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះខណ្ឌចំការមនហាក់ដូចជាមិនទាន់បានបញ្ចប់នៅការដ្ឋានជួសជុលផ្លូវ
នៅក្នុងមូលដ្ឋានរបស់ខ្លួននៅឡើយទេ៕
អត្ថបទដែលជាប់ទាក់ទង