ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខប៉េតង់អន្តរជាតិ និងសហការីផ្តល់ចំណេះដឹងកម្រិតអន្តរជាតិ​ ជូនមន្រ្តី និងគ្រូបង្វឹកកម្ពុជា

92


ភ្នំពេញ៖ដូចកម្មវិធីដែលបានគ្រោងទុក​ លោកប្រធានសហព័ន្ធប៉េតង់អន្តរជាតិClaude AZEMA និងសហការីឮ របស់លោកគឺលោកVictor NATAFដែលជានាយកបច្ចេកទេស សហព័ន្ធប៉េតង់អន្តរជាតិបានបើកវគ្គបណ្ដុះបណ្ដាល ចំនួន២ព្រមគ្នាដល់មន្ត្រីនិងគ្រូបង្វឹកកម្ពុជា នៅព្រឹកថ្ងៃទី២៨កុម្ភៈ ។
នេះជាវគ្គកម្រិតទី២ដែលវគ្គកម្រិតទី១ បានបើកកាលពីឆ្នាំ២០១៨ ហើយពេលនេះអ្នកដែលបានឆ្លងវគ្គកម្រិត១ មកបន្តយកចំណេះដឹងកម្រិត២បន្ថែមទៀត ។
វគ្គបណ្តុះបណ្តាលនេះបែងចែកចេញជាង២ផ្នែកធំៗ គឺវគ្គបណ្តុះបណ្តាលអជ្ញាកណ្តាលនិងចៅក្រម ដែលមានសិក្ខាកាមចំនួន៣០នាក់ បណ្តាលក្លិប សមាគមន៍ បង្រៀនដោយលោក Claude Azema ជាប្រធានសហព័ន្ធអន្តរជាតិ ប៉េតង់ និងប៊ូល ដើម្បីត្រៀមសមត្ថភាព ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ការ ប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩ ។
ចំណែកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកមានសិក្ខាកាមចំនួន៣២នាក់ មកពីវិទ្យាស្ថានកីឡាជាតិអប់រំកាយនិងកីឡាបង្រៀនដោយលោក Victor Nataf នាយកបច្ចេកទេស នៃប្រធានសហព័ន្ធអន្តរជាតិ ប៉េតង់ និងប៊ូល សម្រាប់គ្រូទំាងនោះ យកចំណេះដឹង ទៅបង្រៀនសិស្សនិស្សិត តាមសាលារៀនរដ្ឋ។
លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា យើងមានសំណាងខ្លាំងណាស់ ជាពិសេសសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ដែលលោក Claude Azema ប្រធានសហពន្ធ័កីឡាបេតង់អន្តរជាតិ (FIPJP) និង លោក Victor Nataf នាយកបច្ចេកទេស (Directeur Technique de la Fédération Internationale de Pétanque et des Jeux provençales មកបណ្ដុះបណ្ដាលដល់អជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹក។

អត្ថបទដែលជាប់ទាក់ទង