ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្កា៣យោធាចារិតអន់ ជិះឡាន​ម៉ាក​ Mazda​ ខ​.​ម​ 02.2.1215 ​ផឹកស៊ីហៅនារី អ្នកចម្រៀងម្នាក់ទៅគេង តែនាងមិនព្រម ទះ៣កំផ្លៀងយ៉ាងព្រៃផ្សៃ

105


ភ្នំពេញ៖ បុរសដែល​អះអាង​ថា​ ជា​ឧត្តមសេនីយ៍ឯក​យោធា​ (ពាក់ផ្កាយ៣) ម្នាក់ រួមនិងបក្ខពួក មានប្រុស មានស្រីជាង១០នាក់ទៀត ចូលផឹកស៊ីនៅ ភោជនីយដ្ឋានបឹងមាស ដល់ពេលស្រវឹង តណ្ហាពុះកញ្រ្ជោល ក៏បានបបួលនារីជាអ្នកចម្រៀង ទៅគេងជាមួយ តែនាងមិនព្រម ក៏ខឹងទះនាង៣កំផ្លៀង រួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចក្នុងភោជនីយដ្ឋាន បឹងមាស ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

​សាក្សី​និយាយ​ថា​ ហេតុការណ៍​ទះកំផ្លៀង​ចំនួន​២​ដៃ ​លើ​ស្ត្រី​អ្នកចម្រៀង​ឈ្មោះ​ យិ​ន​ ផ​ល្លី​ ហៅ​ស្រី​ពៅ​ អាយុ​៣២​ឆ្នាំ​ បាន​កើតឡើង​នា​ម៉ោង​ប្រមាណ​ជាង​១០​យប់ ​ថ្ងៃ​ទី​២៧​កុម្ភៈ​នៅ​ក្នុង​ភោជនីយដ្ឋាន​បឹង​មាស​ លើ​ផ្លូវជាតិ​លេខ​៦​ ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​។​ ស្ត្រី​ចម្រៀង​រូប​នោះ​ បាន​ថ្លែង​ថា​ នាង​បាន​ដាក់​ពាក្យបណ្តឹង ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ​ដើម្បី​រក​យុត្តិធម៌​ហើយ​។​ បុរស​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​បង្ខំ​ស្ត្រី​ចម្រៀង​នោះ​ ឈ្មោះ​ ពៅ​ ស៊ីនួន​ ដែល​អះអាង​ថា​ ជា​ផ្កាយ​បី ​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ​។​ រូបថត​របស់​បុរស​អះអាង​ថា​ ជា​ផ្កាយ​បី​ជាមួយនឹង​រថយន្ត​ស្លាក​លេខ​យោធា ​ត្រូវ​បាន​សាក្សី​ថត​ទុក​ថែម​ទៀត​ ក្រោយ​អំពើ​ហិង្សា​ទះកំផ្លៀង​២​ដៃ ​ ។​

បុរសដែលបានអួតខ្លួនថា ជាមន្ត្រីយោធានោះ បានហៅអ្នកចម្រៀងចំនួន៤នាក់ រួមទាំងរូបស្ត្រីរងគ្រោះផងដែរ ដែលកំពុងច្រៀងនៅលើឆាក ឲ្យចុះមករាំកំដរនៅខាងក្រោម។ ក្នុងពេលកំពុងតែរាំ ជនដៃដល់នោះ បានមកនិយាយជាមួយរូបនាងថាឲ្យនៅផឹកស៊ីកំដររូបគេទៅ គេនិងឲ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាងក៏មិនបានឆ្លើយឆ្លងវែងឆ្ងាយអ្វីឡើយ។
​ឧត្តមសេនីយ៍ឯក​យោធា​នោះ​ ក្នុង​ពេល​កំពុង​ស៊ីផឹកជាមួយ​ស្ត្រី​អ្នកចម្រៀង​នោះ ​​បាន​និយាយ​លួងលោម​ឲ្យ​រូប​នាង ​ទៅ​ដេក​ជាមួយ​ដោយ​ឲ្យ​តម្លៃ​ខ្លួន​ចំនួន​300ដុល្លារ​។​ ប៉ុន្តែ​នារី​រង​គ្រោះ​ បា​នប​ដិ​សេ​ដ​ថា​ នាង​គ្រាន់តែ​ជា​អ្នកចម្រៀង​ និង​មិនមែន​មក​លក់ខ្លួន​ទេ​។​ ក្រោយ​ការ​លួងលោម​មិន​បាន​សម្រេច​ បុរស​អះអាង​ខ្លួន​ជា​ផ្កាយ​បី​នោះ​ បាន​ទះកំផ្លៀង​ខាងឆ្វេង ​របស់​ស្ត្រី​អ្នកចម្រៀង​នោះ ​និង​បាន​បណ្តេញ​ចេញពី​តុ​ ប៉ុន្តែ​ពេល​ដែល​ស្ត្រី​រង​គ្រោះ ​មិន​ទាន់​បាន​ចេញពី​តុ​ផុត​ផង​ បុរស​យោធា​ផ្កាយ​បី​នោះ​ បាន​វាយ​នាង​មួយ​ដៃ​ទៀត​ ចំ​ក្បាល​ពីមុខ​ រួច​ក៏​ឡើង​រថយន្ត​ជិះ​ចេញពី​ហាង​ ។​ ភ្លាម​នោះ​សាក្សី ​និង​នារី​រង​គ្រោះ ​បាន​ថត​ស្លាក​លេខ​រថយន្ត​បាន​ គឺ​ម៉ាក​ Mazda​ ស្លាក​លេខ​ ខ​.​ម​ 02.2.1215​ ។​ បន្ទាប់​មក​នារី​រង​គ្រោះ ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វា ​នៅ​ម៉ោង​កើតហេតុ​ប្រ​ហែល​២៣​និង​០០​នាទី​យប់​។​ មិន​មាន​សេចក្តីរាយការណ៍​បញ្ជាក់​ថា​ តើ​បុរស​អះអាង​ជា​ផ្កាយ​បី​នោះ​ ស្ថិត​ក្នុង​អង្គភាព​ណាមួយ​ទេ​ និង​មិន​មាន​ប្រភព​ណាមួយ​អះអាង​បន្ថែម​ទៀត ​លើ​ករណី​ចោទប្រកាន់​នោះ​ឡើយ​។

មកដល់ពេលនេះនៅមិនទាន់ដឹងថា សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ចាត់ការលើសំណុំរឿងនេះ យ៉ាងណានៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង