ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាក់សាំងុម៉ូតូមិនពន្លត់ម៉ាស៊ីន កើតជាការឆាបឆេះ ស្លាប់កូនប្រុសម្នាក់

158

ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ត្រូវបានស្លាប់ ដោយសារភ្លើងឆេះ ម៉ូតូនៅពេលដែលបុរសជាឱពុក បានជិះទៅឈប់ចាក់សាំង តែមិនពន្លត់ម៉ាស៊ីនក៏ត្រូវឆាបឆេះ បណ្តាលឲ្យក្មេងប្រុសរងគ្រោះ ត្រូវឆេះរោលរាលពេញរាងកាយ រហូតដល់ស្លាប់ពេលបញ្ជូនមកសង្រ្គោះ។
ឧបទ្ទវហេតុខាងលើ បានកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភះ ក្នុងឃុំក្រញូង សែនជ័យ ស្រុកស្នួល។ ម៉ូតូមួយគ្រឿងដែលជួប ហេតុការឆេះនេះ ជាប្រភេទម៉ូតូកែច្នៃ មានជិះគ្នា៥នាក់ រួមមានជនរងជាគ្រោះឱពុកដែលជាអ្នកឌុប និងស្រ្តីជាម្តាយ យាយ និងកូនតូចៗពីរនាក់ទៀត។ ក្នុងហេតុការណ៍នោះ បង្កឲ្យបុរសជាឱពុកឈ្មោះ ខុញ ចន្ថា អាយុ៤៣ឆ្នាំ បានរងគ្រោះធ្ងន់ធ្ងរ ខណះកូនប្រុសអាយុ៣ឆ្នាំដែលអង្គុយខាងមុខ ត្រូវរងគ្រោះដោយសារភ្លើងឆេះខ្លួនរហូតស្លាប់។

អត្ថបទដែលជាប់ទាក់ទង