ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់បុរសជនសង្ស័យចំនួន៣នាក់ និងថ្នាំញៀន១៨កញ្ចប់

109


ភ្នំពេញ : លោក ម៉ៅ សឿតអធិការរងទទួលផែនយុត្តិធម៍ឃាត់បុរស ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលឆ្មក់ចុះបង្រ្កាបបន្តគ្នានិងដកហូតវត្ថុតាងថ្នាំញៀន១៨កញ្ចប់ថង់តូចនាំមកសាកសួរនាំហេតុការនេះកេីតឡេីង កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ ខែ កុម្ភ: ឆ្នាំ ២០១៩នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនសង្ស័យទី១ឈ្មោះ ស្រ៊ុន សុផល ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៥កញ្ចប់ថង់តូចម៉ូតូ០១គ្រឿង ម៉ាក Honda Cub C-៥០ ពណ៌សលាយក្រហម គ្មានស្លាកលេខទី២ ជនសង្ស័យឈ្មោះ ប៉េវ ពឿន ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)ចំនួន១៣កញ្ចប់៧កញ្ចប់ថង់តូច៦កញ្ចប់ថង់ធំល្មមឃាត់ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ។ទី៣ជនសង្ស័យឈ្មោះ ផាត ឌីណា ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ។
លោក ម៉ៅ សឿតអធិការរងទទួលផែនយុត្តិធម៍ខណ្ឌច្បារអំពៅ បានអោយដឹងថា មុនធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ មានភ្នាក់ងារសង្ងាត់ថែមទាំងផ្នែកជំនាញ ខណ្ឌឃាត់បានជនសង្ស័យម្នាក់ពាក់ព័ន្ ធនិងប្រេីប្រាស់គ្រឿងញៀនហេីយឃាត់និង សាកសួរនាំរហូតឈានដល់ឃាត់បាន អ្នកជួញដូរគ្រឿងបាន២នាក់ ក្នុងបន្ទប់ជួលនិងដកហូតបាន ថ្នាំក្រាមសថ្លាចំនួនសរុប១៨កញ្ចប់ ក្នុងនោះមានថ្នាំក្រាមសចំនួន៨កញ្ចប់ ថង់ធំល្មមនិង១០កញ្ចប់ថង់តូច រួចនាំខ្លួនជនសង្ស័យទាំង៣នាក់ យកមកអធិការដ្ឋានច្បារអំពៅ ។បច្ចប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងថ្នាំក្រាមសថ្លាចំនួន១៨កញ្ចប់ សង្ស័យមានសារធាតុញៀននិងទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក iPhone៥ ពណ៌ទឹកមាស,ម៉ាក Samsung ពណ៌ស)ឃាត់ខ្លួនពីបទជួញដូរនូវ សារធាតុញៀនខុសច្បាប់២នាក់ និងម្នាក់ទៀតឃាត់ពី បទប្រេីប្រាស់សារធាតុញៀនខុសច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង