ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីម៉ាក់ នឹងកម្ទេចចោល កាំភ្លើងខូចគុណភាពជាង១ម៉ឺនដើម

88


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីកម្ពុជា ធ្វើពិធីផ្ទេរ-ប្រគល់អាវុធធន់ស្រាលខូចគុណភាព ដែលប្រមូលបានពីជនល្មើស​ និងពីប្រជាពលរដ្ឋកន្លងមក​ចំនួនជាង១១.០០០ដើម​ ដើម្បីអង្គភាពស៊ីម៉ាក់យកទៅបន្សាប​ និងកាត់កម្ទេចចោល។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា នៅថ្ងៃទី១​ ខែមីនា​ ឆ្នាំ​២០១៩នេះ​ អគ្គស្នងការគនរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា​ នឹងធ្វើផ្ទេរ-ប្រគល់អាវុធធន់ស្រាល ខូចគុណភាព ដែលប្រមូលបានពីជនល្មើស​ និងពីប្រជាពលរដ្ឋកន្លងមក​ ចំនួនជាង១១.០០០ដើម​ ដើម្បីអង្គភាពស៊ីម៉ាក់យកទៅបន្សាប​ និងកាត់កម្ទេច​។​ ការខិតខំរបស់រាជរដ្ឋាភិបាលនេះ ក៏បានបង្ហាញពីការពង្រឹងសន្តិសុខសុវត្ថិភាព​ កាត់បន្ថយអំពើហឹង្សាដោយសារអាវុធ​ ក្នុងព្រះរាជាណាចក្រនេះ។ សមិទ្ធផលនេះក៏បង្ហាញយ៉ាងច្បាស់ថែមទៀត​ នូវស្មារតីនៃគោលការណ៍ គោរពសិទិ្ធមនុស្ស​ និងលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាផងដែរ​ ដោយសារការបន្តលុបបំបាត់ ភាពហឹង្សា​ដោយអាវុធនេះ។ ពីមុនយើងពឹងបរទេសដើម្បីបន្សាបអាវុធបែបនេះ​ ឥឡូវនេះរាជរដ្ឋាភិបាល អាចដោះស្រាយដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង