ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទឹក “Water Polo”

107


ភ្នំពេញ៖កីឡាបាល់ទឹកជាប្រភេទកីឡាដែលពេញនិយមបំផុតនៅលើពិភពលោកនៅកម្ពុជាប្រភេទកីឡានេះ
បានចាប់ផ្ដើមមានហើយដែមិនទាន់មានសក្ដានុពលខ្លាំងនោះទេ ។
ពេលនេះសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសពីការបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទឹក “Water Polo” នាពេលដ៏ខ្លីខាងមុខនេះ ។កម្ពុជាបានបង្ហាញពីមហិច្ឆតារដាក់បញ្ចូលប្រភេទកីឡាបាល់ទឹកនេះទៅក្នុងការប្រកួត
កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកហែម គីរីអគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថាសម្រាប់សហព័ន្ធនឹងបណ្ដុះ
បណ្ដាលពីវិញ្ញាសាបាល់ទឹក “Water Polo”ដល់លោកគ្រូអ្នកគ្រូបង្វឹកហែលទឹកចំនួន១៩នាក់មកក្លិប-សមាគម ដែលជាសមាជិករបស់សហព័ន្ធរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ។
វគ្គបណ្ដុះបណ្ដាលនេះគឺជួយឲ្យគ្រូទាំងនោះដឹងពីរបៀបលេងកីឡាបាល់ទឹក ឲ្យដឹងពីច្បាប់នៃការប្រកួតពីបទ
បញ្ជាប្រកួត របៀបរៀបចំក្រុមកីឡា ។តួនាទីរបស់គ្រូមុន និង ក្រោយការប្រកួតយល់ដឹងពីការសង្គ្រោះបឋមជាដើម ពិសេសពីរបៀបធ្វើផែនការហ្វឹកហាត់ ។

អត្ថបទដែលជាប់ទាក់ទង