ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រគល់អាវុធខូចគុណភាពជាង១ម៉ឺនដើម ឲ្យអង្គភាពស៊ីម៉ាក់ ដើម្បីកម្ចេចចោល

81


អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរ-ប្រគល់អាវុធធន់ស្រាលខូចគុណភាព ដែលប្រមូលបានពីជនល្មេីស​ និងពីប្រជាពលរដ្ឋកន្លងមក​ចំនួន ១១៩១៥ដេីម​ ទៅអោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (ស៊ីម៉ាក់)ដេីម្បីយកទៅបន្សាប​ និងកាត់កម្ទេចចោលតាមលក្ខណះបច្ចេកទេស។

ពិធីប្រគល់-ទទួលអាវុធខូចគុណភាពនេះបានធ្វេីឡេីងនៅឃ្លាំងអាវុធព្រែកប្រារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថា អគ្គស្នងការគនរបាលជាតិនិងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ ធ្វេីផ្ទេរ-ប្រគល់អាវុធធន់ស្រាលខូចគុណភាពដែលប្រមូលបានពីជនល្មេីស​ និងពីប្រជាពលរដ្ឋកន្លងមក​ ចំនួនជាង១១,០០០ដេីម​ ដេីម្បីអង្គភាពសុីម៉ាក់យកទៅបន្សាប​ និងកាត់កំទេច​។​ ការខិតខំរបស់រាជរដ្ឋាភិបាលនេះ ក៏បានបង្ហាញពីការពង្រឹងសន្តិសុខសុវត្ថិភាព​ កាត់បន្ថយអំពេីហឹង្សាដោយសារអាវុធ​ ក្នុងព្រះរាជាណាចក្រនេះ។ សមិទ្ធផលនេះក៏បង្ហាញយ៉ាងច្បាស់ថែមទៀត នូវស្មារតីនៃគោលការណ៍គោរពសិទិ្ធមនុស្ស​ និងលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាផងដែរ​ ដោយសារការបន្តលុបបំបាត់ភាពហឹង្សា​ដោយអាវុធនេះ។ ពីមុនយេីងពឹងបរទេសដេីម្បីបន្សាបអាវុធបែបនេះ​ ឥឡូវនេះរាជរដ្ឋាភិបាលអាចដោះស្រាយដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង