ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះ​សេខ្សែភ្លើង បណ្តាលឲ្យ​ឆេះផ្ទះ​អស់​ចំនួន ១៥ខ្នង នៅ​ស្រុក​ស្រី​សន្ធរ

64

កំពង់ចាម៖ នៅវេលា​ម៉ោង១៥និង១៦នាទី​រសៀល ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោយពី​ទទួល​បានព័ត៌មាន ករណីគ្រោះ​អគ្គីភ័យមួយ​កើតឡើង​នៅខេត្ត​កំពង់ចាម ស្ថិតក្នុង​ភូមិស្វាយតានាន់”ខ” ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ភ្លាមៗនោះ​លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល​ខេត្តកំពង់ចាម បានបញ្ជា​ឱ្យកម្លាំង​ជំនាញពន្លត់​អគ្គីភ័យចេ​ញរថយន្ត​ចំនួន០៦គ្រឿង ទាំងខេត្តនិងស្រុក ចេញប្រតិបត្តិ​ការជាបន្ទាន់ និងសុំការ​សហការភ្លាមៗ ពីស្នងការដ្ឋាន​នគរបាលខេត្តកណ្ដាល នូវរថយន្ត ០២គ្រឿងបន្ថែមទៀត របស់អធិការដ្ឋាន​ស្រុកមុខកំពូល និងស្រុក​ខ្សាច់កណ្ដាល សរុបរថយន្ត​ប្រើប្រាស់​ក្នុងកិច្ច​ប្រតិបត្តិការ ចំនួន ០៨គ្រឿង ។
ក្នុងនោះ​រថយន្ត​អគ្គីភ័យ ០៣គ្រឿង បានទៅដល់​កន្លែង​កើតហេតុ នៅវេលាម៉ោង ១៥និង៥០នាទី។ អគ្គីភ័យ​ត្រូវបាន​គ្រប់គ្រង​បានទាំង​ស្រុងនៅម៉ោង ១៦និង៤២នាទី ។ មូលហេតុ​បណ្ដាលឱ្យ​កើតអគ្គីភ័យ គឺមក​ពីផ្ទុះ​សេខ្សែភ្លើង និង​ទំហំនៃការ​ខូចខាតៈ ឆេះផ្ទះ​អស់ចំនួន ១៥ខ្នង ៕

អត្ថបទដែលជាប់ទាក់ទង