ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការក្រុងភ្នំពេញ កាត់ទោសជនជាតិចិន ២នាក់ ដាក់ពន្ធនាគារមួយជីវិត ករណីជួញដូរគ្រឿងញៀនជាង ១០គីឡូ

94


ភ្នំពេញ៖ជនជាតិចិន ២នាក់ ដែលជួញដូរជួញដូរគ្រឿងញៀនទម្ងន់ជាង ១០គីឡូក្រាមនៅចំណុចប៉ុស្តិ៍ប្រៃសណីកម្ពុជា នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ ត្រូវបានលោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ដឹកជញ្ជូន ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ហើយលោកចៅក្រម ប្រកាសសាលក្រម ដាក់ពន្ធនាគារមួយជីវិត និងពិន័យជាប្រាក់ចំនួន ៦០លានរៀលចូលជាថវិការដ្ឋ ។

សាលក្រមរបស់តុលាការ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ Lin Chen Chia ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិចិនដីគោគ និងឈ្មោះ Lai Kuan ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ដាក់ពន្ធនាគារកំណត់រយៈពេល អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៦០លានរៀលចូលជាថវិការដ្ឋ ពីបទ ដឹកជញ្ជូន ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍ប្រៃសណីកម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីបពី ការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់ ខាងលើត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៨នៅចំណុចប៉ុស្តិ៍ប្រៃសណីកម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈពួកគេកំពុងរងចាំទទួលគ្រឿងញៀនដែលផ្ញើពីប្រទេស អាឡឺម៉ង់មកប្រទេសកម្ពុជា។ នៅពេលឃាត់ខ្លួនជនជាប់ចោទ សមត្ថកិច្ច បានដកហូតគ្រឿងញៀនប្រភេទ អ៊ិចស្តាហ្ស៊ី (MD និងMA) ចំនួន ១,០០៨.៣៧ក្រាម (ជាង១០គីឡូក្រាម) ដែលត្រូវគេច្រកក្នុងប្រអប់បិទជិត៕

អត្ថបទដែលជាប់ទាក់ទង