ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកណ្តាល ឃាត់ខ្លួនប្រធានក្រុមហ៊ុន ប៊ុនធា អចលនៈទ្រព្យ BTR ករណីឆបោក

102


ខេត្តកណ្តាល៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្តាល បានចាប់ខ្លួនជនសង្ស័យម្នាក់ជាប្រធានក្រុមហ៊ុន ប៊ុនធា អចលនៈទ្រព្យ BTR ក្នុងករណីឆបោក នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ដោយជនសង្ស័យឆបោកកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ០២០១៨ វេលាម៉ោង១០ព្រឹក ស្ថិតនៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ការិយាល័ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី 2 ខែមីនាឆ្នាំ 2019 នេះបានចេញលទ្ធផល
លទ្ធផលស្រាវជ្រាវ ស៊ើបអង្កេតថ្ងៃទី១មីនា២០១៩
ករណីឆបោកកើតហេតុថ្ងៃទី១៩មករា២០១៨ វេលាម៉ោង១០.០០នាទី ទីកន្លែងកើតហេតុ ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ១.ឈ្មោះ វង្ស សុខខេង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២.ឈ្មោះ ភឿន សាក់ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣.ឈ្មោះ ហុង លឹមហូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យ១នាក់ ឈ្មោះ ភាព ប៊ុនធា ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិតារាជ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបរ ប្រធានក្រុមហ៊ុន ប៊ុនធា អចលនៈទ្រព្យ BTR ។ ក្នុងពេលចាប់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន
១.កាំភ្លើងខ្លីម៉ាក K59 លេខEP7974 ,បង់០១គ្រាប់១២និងស្រោមកាំភ្លើង០៤ ។
២.ទូរស័ព្ទដៃ០៣គ្រឿង ម៉ាកHUAWEI ០២គ្រឿងពណ៌ ខៀវ និងម៉ាកCootel ពណ៌ស០១គ្រឿង។
៣.ត្រាមូល(ក្រុមហ៊ុនអចលនៈទ្រព្យBTR)។
៤.នាមប័ណ្ណក្រុមហ៊ុនមួយដុំ។
៥.ប័ណ្ណបើកបររថយន្ដ០១ ។
៦.លិខិតបញ្ជាបេសកកម្ម ឈ្មោះ ភាព ប៊ុនធា អាវុធម៉ាកK59 លេខ7974។
៧.លិខិតបញ្ជាបេសកកម្ម គេហទំព័រ អេជីជីញូធីវីអនឡាញ០១ ។
៨.កាតអ្នកសារព័ត៌មាន០១។
៩.កិច្ចសន្យាលក់ដី និងទទួលប្រាក់កក់០១ក្បាល។
១០.កាបូបដៃ ពណ៌ខ្មៅ០១។
១១.សៀវ ភៅកត់ត្រា០២ក្បាល។
១២.រថយន្ដម៉ាកTUNDRA ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ
ភ្នំពេញ 2AR-5086 ។

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានបញ្ជាក់ថារឿងហេតុថា
កាលពីថ្ងៃទី១៩មករា២០១៨ ឈ្មោះ ហុង លឹមហូរ ឈ្មោះភឿន សាក់ឡេង និងឈ្មោះ វង្ស សុខខេង អ្នកទាំងបីខាងលើ បានទៅទិញដីពុះឡូតិ៍ពីក្រុមហ៊ុន ប៊ុនធាអចលនៈទ្រព្យ(BTR)ដែល មានទីតាំងនៅចំណុច ភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាលនិងទីតាំង មួយទៀត ចំណុចភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្មោះហុង លឹមហូរទិញ២ឡូតិ៍ស្មើនឹង ១០គុណ២០ម៉ែត្រ ក្រុមហ៊ុនយក លុយកក់មុន១.៩២០ ដុល្លារ (មួយពាន់ប្រាំបួនរយម្ហៃដុល្លារ) ឈ្មោះ ភឿន សាក់ឡេង ទិញដី
០២ឡូតិ៍ ស្មើនឹង ១០គុណ២០ម៉ែត្រ យកលុយកក់មុន២.០០០ដុល្លារ(ពីរពាន់ដុល្លារ) និង ឈ្មោះ វង្ស សុខខេង ទិញដី ០១ ឡូតិ៍ ឲ្យលុយក្រុម ហ៊ុន ភាព ប៊ុនធា៣.០០០ដុល្លារ (បីពាន់ដុល្លារ)។ សរុបទឹកប្រាក់ អ្នកទាំង ៣ ខាងលើ ក្រុមហ៊ុន ភាព ប៊ុនធា យកទៅ៦.៩២០ដុល្លារ(ប្រាំមួយពាន់ប្រាំ
បួនរយម្ហៃដុល្លារ)ទំហំដីចំនួន ៥ឡូតិ៍ស្មើរនិង(២៥គុណ២០ម៉ែត្រ) ដោយឈ្មោះ ភាព ប៊ុនធា ជាប្រធានក្រុមហ៊ុនសន្យាថានឹងចេញប្លង់រឹងឲ្យក្នុងរយៈ ពេលបីខែក្រោយ លុះដល់ថ្ងៃកំណត់អ្នកទាំងបីខាងលើ បានមកសួររកប្លង់ និងដីស្រាប់តែ ឈ្មោះ ភាព ប៊ុនធា ឆ្លើយថាគ្មានដីឲ្យទេហើយ បានគេចវេស និង មិនព្រមទទួលខុសត្រូវ ជាមួយជនរងគ្រោះឡើយ។
ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង