ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ​បង្គាប់​ការឃុំ​ខ្លួន​ឧកញ៉ា គិត ធាង

95


(​ភ្នំពេញ​) ៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ការឃុំខ្លួន​លោក​ឧកញ៉ា គិត ធាង នា​រសៀល​ថ្ងៃទី​១២​មីនា​នេះ ក្រោយ​ការឃាត់ខ្លួន និង​សាកសួរ​ជាច្រើន​ម៉ោង ។​
​លោក​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុ​ក ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ PJ ដើម្បី​រង់ចាំ​ជំនុំជម្រះ​ជា​ក្រោយ​តាម​នីតិវិធី ។​
​លោក​ឧកញ៉ា គិត ធាង បាន​រង​ការឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១១ មីនា ក្រោយ​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជម្រុញ​រក​មេខ្លោង​ជួញដូរ​គ្រឿងញៀន បន្ទាប់ពី​ករណី​បង្ក្រាប​អំពើ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ក្នុង​ក្លឹប​កំសាន្ត Rock ជាមួយ​ការចាប់ខ្លួន មនុស្ស​៣១១​នាក់ និង​គ្រឿងញៀន​ជិត​៥០​គីឡូក្រាម កាល​ថ្ងៃទី ២៣ កុម្ភៈ ។​
​មន្ត្រី​តុលាការ​បាន​ថ្លែងថា ឧកញ៉ា គិត ធាង ត្រូវបាន​ជាប់ចោទ​ពីបទ «​ចាត់ចែង សម្រួល​ឲ្យ​មានការ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន និង​បទ​សមគំនិត​» ដែល​ប្រព្រឹត្ត​នៅ​មណ្ឌល​កម្សាន្ត ROCK ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកុម្ភ​: ឆ្នាំ​២០១៩ តាម​មាត្រា​៤២ និង​៤៤ នៃ​ច្បាប់​ស្តីពី​ការ ត្រួតពិនិត្យ​គ្រឿងញៀន និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង