នរណាខ្ទាតចេញពីការប្រកួតបន្តទៀត ?
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់យប់ថ្ងៃទី១៦មីនានឹងមាន
អ្នកប្រដាល់២រូបទៀតទទួលបានកៅអីសម្រាប់ប្រកួតបន្តជុំទី២ និង ២រូបទៀតខ្ទាតចេញពីការប្រកួត ។
អ្នកប្រដាល់អេ ហនុមានក្លិបអេភូថងកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់រិន ដេវីដក្លិបនាគរាជចតុមុខ ។
ពួកគេជាអ្នកប្រដាល់វ័យក្មេងដូចគ្នា ដែលមានចិត្តធំនិងវ៉ៃហ៊ានប្ដុរកែងដូចគ្នា ។ ពួកគេទោះបីមិនទាន់មានឈ្មោះបោះ
សម្លេងក៏ពិតមែនតែគេវ៉ៃបានល្អ ។
ជំនួបនេះមិនដឹងថាអេ ហនុមានប្រជែងបានកៅអីសម្រាប់ជុំទី ២ ឬក៏រិន ដេវីដជាអ្នកប្រជែងបាននោះឡើយ
នរណាជួបសំណាងល្អ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ផាន់ សុផាតក្លិបពុទ្ធសេរីវង្ស ប្រកួតជាមួយអ្នកប្រដាល់សំរាំង ភក្ដី
ក្លិបព្រៃទទឹងកីឡា ។
សុផាតមិនសូវមាននរណាស្គាល់នោះទេតែបើតាមការអះអាងពីលោកណន រិទ្ធដែលជាគ្រូបង្វឹកនោះថាសិស្ស
របស់លោកនៅខ្ចីបន្តិចតែកម្លាំងរបស់គេអស្ចារ្យណាស់ ។ គេអាចនឹងវ៉ៃបានល្អមើល ឯសំរាំង ភក្ដីវិញនោះគេធ្លាប់
បង្ហាញមុខតាមសង្វៀននានាជាច្រើនលើកមកហើយ។ចាំមើលជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាប្រជែង
បានកៅអីសម្រាប់ជុំទី២ ។
សូមបញ្ជាក់ថាមកទល់ពេលនេះមានអ្នកប្រដាល់៤រូបហើយដែលខ្ទាតចេញពីការប្រកួតហើយក៏មាន៤រូបដែរ
ដែលអង្គុយរង់ចាំប្រកួតបន្តនៅជុំទី២ ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេ ស ថ្ងកប្រកួតជាមួយអ្នក
ប្រដាល់ថៃកេន សាក់(Ken Sak) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ ជំនួបរវាងអ្នកប្រដាល់ទាំង
២រូបនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។